(ខេត្តបន្ទាយមានជ័យ)៖ លោកអាងណារិទ្ធ ប្រធានក្រុមការងារ ថ្នាក់ខេត្តចុះជួយសង្កាត់ ព្រះពន្លា អមដំណើរដោយ លោកមុំប៊ុណ្ណា ចៅសង្កាត់ព្រះពន្លា ក្រុមប្រឹក្សាសង្កាត់ ស្មៀន មេភូមិបាននាំយក អំណោយចែកជូន ដល់ចាស់ជរាក្រីក្រ គ្មានទីពឹងចំនួន ១៦គ្រួសារនិងធ្វើការ ផ្សព្វផ្សាយអំពីជម្ងឺ កូវីត១៩ដល់ប្រជាពល រដ្ឋាក្នុងមូលដ្ឋាន ក្នុងភូមិព្រៃឬស្សី នៅល្ងាច ថ្ងៃទី១៩ ខែ មេសា ឆ្នាំ ២០២០ នៅភូមិព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ក្នុងនោះលោក អាង ណារិទ្ធ បានមានប្រសាសន៍ ថាសព្វថ្ងៃនេះពិភព លោកទាំងមូលកំពុង រងគ្រោះដោយសារ ការរាតត្បាតនៃ ជម្ងឺកូវីដ-១៩ យ៉ាងខ្លាំងពីមនុស្ស ម្នាក់ទៅម្នាក់ពាស ពេញពិភពលោក ហើយជម្ងឺនេះជា ជម្ងឺដ៏កាចសាហាវ បើជនណាម្នាក់ ឆ្លងជម្ងឺនេះហើយ វាប្រឈមគ្រោះ ថ្នាក់ដល់អាយុ ជីវិតខ្លាំងណាស់ រហូតមកដល់ សព្វថ្ងៃពុំទាន់មាន អ្នកប្រាជ្ញណាអាច រកវ៉ាក់សាំងសម្លាប់ មេរោគនេះបាន នូវឡើយទេដូច្នេះ យើងជាប្រជាពលរដ្ឋ សមត្ថកិច្ច មន្ត្រីរាជការ ត្រូវចូលរួមការ ទប់ស្កាត់ជាមួយ និងរដ្ឋាភិបាល និងក្រសួង សុខាភិបាល ដើម្បីកំចាត់ ឆ្លងនូវជម្ងឺ កូវីដ-១៩នេះឲ្យបាន សរស្រាក់ សរស្រាំដូចជា ការចាក់ផ្សព្វផ្សាយ នូវសារអប់រំណែនាំ របស់ក្រសួងសុខា ភិបាលនៅតាមមូល ដ្ឋានជារៀងរាល់ថ្ងៃ និងចូលរួម ធ្វើអនាម័យ សំអាតក្នុងផ្ទះ បរិវេណផ្ទះ ក៏ដូចជាសម្លៀក បំពាក់បោកគក់ ឲ្យបានស្អាត និងត្រូវពាក់ ម៉ាស់រៀងរាល់ថ្ងៃ ត្រូវលាងដៃ និងសាប៊ូ ទឹកអាល់កុលឬ ជែល ជាប្រចាំ ហើយបើមានការ សង្ស័យពីសុខ ភាពរបស់ខ្លួន ត្រូវទៅឲ្យគ្រូពេទ្យ ពិនិត្យជាបន្ទាន់ និងត្រូវណែនាំ ដល់កូន ចៅ ដែលមកពី ធ្វើការនៅក្រៅប្រទេស ត្រូវឲ្យនៅដាច់ ដោយឡែករយៈ ពេល១៤ថ្ងៃសិន បើមានអាការៈ មិនស្រួលត្រូវ ឲ្យគ្រូពេទ្យពិនិត្យ។
លោកបានបញ្ជាក់ ឲ្យដឹងបន្តទៀតថា ជម្ងឺនេះកូវីដ-១៩នេះ មនុស្សចាស់ អ្នកមានជម្ងឺផ្សេង បើយើងមិនការពារវា ដូចជាក្នុងទីប្រជុំ ជនដូចក្នុងផ្សារ ទីវត្តអារាម កន្លែងទីប្រជុំជន ត្រូវពាក់ម៉ាស់ជានិច្ច ពិសេស កន្លែងដែលសប្បាយ ហើយត្រូវជាស វាងឲ្យឆ្ងាយនូវការ ចូលរួមផឹកស៊ី កម្មពិធីការ បុណ្យទានផ្សេងៗ ព្រោះជម្ងឺនេះវាងាយ និងឆ្លងណាស់ហើយ បើសង្ស័យថាមានជម្ងឺ នេះឆ្លងហើយត្រូវ ទៅមណ្ឌលសុខ ភាពឲ្យអ្នកជំនាញ ធ្វើការពិនិត្យត្រូវ នៅដាច់ដោយឡែក ក្នុងរយះពេល១៤ថ្ងៃ កុំដើរចម្លងដល់ អ្នកដទៃឲ្យសោះ។
លោកបានបញ្ជាក់ ឲ្យដឹងបន្តទៀត ថាចាស់ជរាគ្មានទី ពឹងទាំង១៦គ្រួសារ នេះបានអំណោយរួម អង្ករ ២៥គីឡូក្រាម ទឹកស៊ីអ៊ីវ ទឹក ត្រី និងទឹកសុទ្ធ ១យួរៗទាំងអស់នេះ បានមកពី អង្គភាពពន្ធ ដាខេត្ត និងអង្គភាព សូរិយោដីខេត្ត៕