(ខេត្តបន្ទាយមានជ័យ)៖កម្លាំងមូលដ្ឋានកងរាជ អាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ទោ អ៊ុំ សាខន នាយរងសេនាធិការ ប្រចាំការមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានចុះបង្ក្រាបអ្នកជួញថ្នាំញៀន យ៉ាងសកម្មឃាត់ខ្លួន សង្ស័យបានចំនួន ១នាក់នៅវេលា ម៉ោង៣រសៀល ថ្ងៃទី ២ ខែសីហា ឆ្នាំ២០១៩ នៅចំណុចចុង ស្រល់បរិវេណកាស៊ីណូ ផ្កាយប្រាំ ស្ថិតនៅភូមិ ក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយបានបញ្ជូនមក ទីបញ្ជាការកងរាជ អាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត ។
លោកវរសេនីយ៍ទោ អ៊ុំ សាខន បានឲ្យដឹងថាការ ឃាត់ខ្លួនជនសង្ស័យ លួចលក់គ្រឿងញៀននេះ បានដោយទទួលបាន ព័ត៌បានពីកំលាំង សម្ងាត់របស់អាវុធហត្ថ ក្រុងប៉ោយប៉ែតលោកបាន ស្នើសុំគោលការណ៍ពី លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជ អាវុធហត្ថខេត្ត ដើម្បីចុះបង្រ្កាបនិងធ្វើ ការឃាត់ខ្លួនជនសង្ស័យ បានចំនួន១នាក់ ឈ្មោះ ស៊ង វិឈាន ភេទ ប្រុស អាយុ ៣៥ឆ្នាំ មុខរបរ រត់ម៉ូតូឌុប រស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត និងដកហូតវត្ថុតាង រួមមានគ្រឿងញៀន មេតំហ្វេតាមីនទឹកកក ចំនួន ១១កូនថង់ ស្មើ ២២,៥ក្រាម ទូរស័ព្ទដៃ ចំនួន១គ្រឿងម៉ូតូ ចំនួន១ ។
លោកវរសេវីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកង រាជអាវុធហត្ថខេត្ត ទទួលការងារបទ ល្មើសគ្រឿងញៀន បានប្រាប់អ្នកយកព៍ត័ មានឲ្យដឹងថាក្រោយធ្វើ ការសាកសួរ ជនសង្ស័យខាងលើបាន សារភាពថាខ្លួន ពិតជាបានជួញដូរសារ ធាតុញៀនពិតប្រាកដ អស់រយៈពេល៣ឆ្នាំ មកហើយ គឺទិញពីជនជាតិថៃ ដើម្បីយកមកចែក ចាយលក់បន្តនៅតាម ភូមិដែលខ្លួនរស់នៅ។
យោងលើច ម្លើយសារភាព និងការធ្វើតេស្ត លើវត្ថុតាង ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ ជួញដូរដោយខុស ច្បាប់នូវសារធាតុញៀន កម្លាំងជំនាញបាន កសាងសំណុំរឿងបញ្ជូន ជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការដើម្បី ចាត់ការទៅតាមច្បាប់៕