(ខេត្តកណ្តាល)៖ រថយន្តសេរី ទំនើបចំនួន០៣គ្រឿង បានបុកតគ្នាជា បន្តរបន្ទាប់បណ្តាល មានមនុស្ស ០៥នាក់បានរង របួសធ្ងន់ស្រាល ហេតុការណ៍នេះ បានកើតឡើង កាលពីរសៀល ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង០១និង៣៦នាទី នៅលើផ្លូវជាតិលេខ៦ ត្រង់ចន្លោះគីឡូមែត្រលេខ ២១-២២ នៅចំណុចមុខ ឡឥដ្ឋព្រាបកុយ ស្ថិតក្នុងភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។
សមត្ថកិច្ចបានឱ្យ ដឹងថានៅមុនពេល កើតហេតុមានរថយន្ត មួយគ្រឿងម៉ាកតាកូមា ពណ៌ទឹកមាសពាក់ ស្លាក់លេខភ្នំពេញ 2AT 3757 បើកបរដោយឈ្មោះ ហ៊ត់ តៃហឿន ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិ សន្សំកុសល២ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ធ្វើដំណើរពីត្បូង ទៅជើង លុះមកដល់ ចំណុចកើតហេតុ បានបត់ឆ្វេងទៅលិច ស្របពេលនោះក៍មាន រថយន្តមួយគ្រឿង ម៉ាក RANGER ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ2AV 9582 បើកបរដោយឈ្មោះសូត្រ សុធារ័ត្ន ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅ ភូមិបឹងឈូក សង្កាត់និរោធខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ ដែលធ្វើដំណើរ ពីត្បូងទៅ ជើងស្របទិសគ្នា ហើយបានមក បុករថយន្តតាកូមា ដែលបត់ឆ្វេងខាងលើ បណ្ដាលអោយ រថយន្តតាកូម៉ា ខ្ទាតទៅដល់ខាង លិចដែលជាកន្លង ផ្លូវសំរាប់ចរាចរ មកពីទិសខាងជើង ស្របពេលនោះដែរក៏ មានរថយន្តមួយ គ្រឿងម៉ាកលុចស៊ីស RX300 មួយគ្រឿងពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2P1089 បើកបរដោយឈ្មោះ ងិន សុខនឿន ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅ ភូមិក្ដីខ្វាវ សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយមានរួម ដំណើរចំនួន៤នាក់ ទី១.ឈ្មោះ ខន សុភា ភេទស្រី អាយុ២៣ឆ្នាំ មានទីលំនៅភូមិ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ទី២.ឈ្មោះ ហេង ស្រីម៉ៅ ភេទស្រី អាយុ៣២ឆ្នាំ មានទីលំនៅភូមិ៦ សង្កាត់ចុងឃ្នៀត ក្រុងសៀមរាប ខេត្តសៀមរាប ទី៣.ឈ្មោះ ម៉ា ស៊ុគូជិ ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិជប៉ុន ស្នាក់នៅសង្កាត់ចតុមុច ខណ្ឌដូនពេញ រាជធានីភ្នពេញ ទី៤.ឈ្មោះ ហ៊ិ កាវ៉ាស៊ីកា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិជប៉ុន ស្នាក់នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ធ្វើដំណើរពី សៀមរាបទៅ ភ្នំពេញហើយ បានមកបុករថយន្ត តាកូមាដែលខ្ទាតឆ្លង ផ្លូវមកពីទិសខាងកើត បណ្ដាលអោយ របួសស្រាលដល់អ្នក បើកបររថយន្តតា កូមាឈ្មោះ ហ៊ត់ តៃហឿន និងរបួសស្រាលដល់ អ្នករួមដំណើរក្នុង រថយន្តលុចស៊ីស RX300 ចំនួន៤នាក់គឺទី១ឈ្មោះ ខន សុភា ទី២ឈ្មោះ ហេង ស្រីម៉ៅ ទី៣ឈ្មោះម៉ា ស៊ុគូជិ ទី៤ឈ្មោះហិ កាវ៉ាស៊ីកា ហើយត្រូវបានបញ្ចូន ទៅព្យាបាលនៅមន្ទីរពេទ្យ ក្រោយពីសមត្ថកិច្ច ធ្វើការវាស់វែង ហើយបានយក រថយន្តទាំង ០៣គ្រឿងទៅរក្សា ទុកនៅអធិការមុខ កំពូលដើម្បីរងចាំ ការដោះស្រាយ តាមនីតិវិធីច្បាប់។