(ខេត្តកណ្តាល)៖ បុរសម្នាក់បើកម៉ូតូ លឿនមិនប្រយត្ន័ អោយបុកនឹងរថយន្ត ចតស្ងៀមបណ្តាល អោយបាត់បង់ជីវិត ភ្លាមៗហេតុការណ៍ នៅថ្ងៃសៅរ៍ត្រូវ នឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង២០ និង១០នាទី នៅចំណុចផ្លូវជាតិ លេខ៥ ចន្លោះគីឡូម៉ែត្រ លេខ២០-២១ ស្ថិតក្នុងភូមិ ស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។
ប្រភពពីកន្លែងកើត អោយដឹងថាមាន ម៉ូតូមួយគ្រឿងម៉ាក HONDA DREAM C125 ពណ៍ខ្មៅ ពាក់ស្លាកលេខ រតនគិរី 1A-8742 អ្នកបើកបរមិន ស្គាល់អត្តសញ្ញាណ ភេទប្រុស.ស្លាប់នៅកន្លែង កើតហេតុ។
បើកបរមាន ទិសដៅពីត្បូង ទៅជើង.ភ្នំពេញ-បាត់ ដំបង.លុះបើកមក ដល់ចំណុចកើតហេតុ ខាងលើ បានបុក ពីក្រោយរឺម៉ក រថយន្តមួយ គ្រឿងម៉ាក HINO ពណ៍ទឹកប្រាក់ ពាក់ផ្លាកលេខ ស្វាយរៀង 3A-0709 និងមាន សណ្តោងរឺម៉ក ពាក់ផ្លាកលេខ ព្រះសីហនុ 4A-1942 អ្នកបើកបរ រថយន្តរត់គេចខ្លួន។
ដែលអ្នកបើកបរ រថយន្តបានឈប់ ចុះទិញទឹកសុទ្ធ ក៏ត្រូវបានម៉ូតូ ខាងលើបុក បណ្តាលអោយ អ្នកបើកបរម៉ូតូស្លាប់ នៅកន្លែងតែម្តង។
ក្រោយពេលកើតហេតុ អ្នកបើកបររថយន្ត បានព្យាយាមបើក រត់គេចពីកន្លែងកើត ហេតុទុករថយន្តចោល រួចរត់គេចខ្លួនបាត់។
ចំពោះអ្នកស្លាប់មិន ស្គាល់អត្តសញ្ញាណ ត្រូវបានយកមក តម្កល់ទុកនៅវត្ត ទេពរង្សីចំណែក វត្ថុតាងទាំងពីរត្រូវបាន យកមករក្សាទុក បណ្តោះអាសន្ននៅ អធិការដ្ឋាននគរបាល ស្រុកពញាឮ ដើម្បីបន្តនីតិវិធី។