ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ច កំពង់អុសឃាត់ខ្លួន ក្រោយពេលឆែក ឆេមានសារធាតុញៀន,,,,

(ខេត្តកណ្តាល)៖ បុរសម្នាក់ត្រូវបាន សមត្ថកិច្ចសង្ស័យហៅ សួរនឹងឆែកឆេមាន សារធាតុញៀនធ្វើការ ឃាត់ខ្លួនភ្លាមៗករណី នេះកើតហេតុថ្ងៃ សៅរ៍ត្រូវនិងថ្ងៃទី១៨ ខែមេសា២០២០ វេលាម៉ោង១៦និង២០នាទីនៅចំណុចផ្លូវលំ ភូមិព្រែកតាមែ ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល។

បើតាមសមត្ថកិច្ច ដឹងថាខ្លួនជន សង្ស័យ០១នាក់ឈ្មោះ រៀម សុធារិទ្ធ ភេទប្រុសអាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាង ជួសជុលម៉ាស៊ិន មានទីលំនៅភូមិកំពង់អុស ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាលបានត្រួតពិនិត្យមាន សារធាតុញៀន ក្នុងទឹកនោម។

វត្ថុតាងចាប់ យករួមមាន សារធាតុញៀន មេតំហ្វេតាមីន(ice) ចំនួន០៥កញ្ចប់តូច ទម្ងន់ ០,៧១ក្រាម ទូរសព្ទ័ ០១ គ្រឿង ម៉ាក Oppo ពណ៌ក្រហម ម៉ូតូ ០១ គ្រឿង ចាស់.ធន់Honda C125 ។

នៅថ្ងៃកើតហេតុខាង កម្លាំងប៉ុស្តិ៍រដ្ឋបាល កំពង់អុស ចុះល្បាតត្រួត ពិនិត្យក្នុងភូមិ សាស្រ្តភូមិ ឃុំរបស់ខ្លួន លុះមកដល់ចំណុច កើតហេតុបានឃើញ ជនសង្សយ័ខាងលើ កំពុងជិះម៉ូតូ ដោយមានការ សង្ស័យជួញដូរគ្រឿងញៀន ភ្លាមនោះកម្លាំងប៉ុស្តិ៍ រដ្ឋបាលកំពង់អុស បានហៅសួរនាំ នឹងធ្វើការឆែកឆេរ បានរកឃើញវត្ថុតាង ថ្នាំញៀនដែលនៅហ្នឹង ខ្លួនជនសង្ស័យ មានដូចខាងលើ ហើយបានធ្វើការ ឃាត់ខ្លួនប្រគល់អោយ កម្លាំងផ្នែកជំនាញ និងបញ្ជូនមកកាន់ អធិការដ្ឋាននគរបាល ស្រុកពញាឮដើម្បីសាកសួរ ។

នៅចំពោះ មុខសមត្ថកិច្ច ជនសង្សយ័ ឈ្មោះ រៀម សុធារិទ្ធ បានសារភាពថា ថ្នាំញៀននៅចំពោះមុខ នេះពិតជាថ្នាំញៀន របស់ខ្លួនមែន ចំនួន០៥កញ្ចប់តូច។

ដោយទិញមក ពីឈ្មោះ អាត្រឡែ ភេទប្រុស នៅម្តុំកំពង់ដរ ពាមសត្ថា ឃុំពញាឮ ហើយយក មកលក់បន្តក្នុងមួយ កញ្ចប់តូច តម្លៃ១៥០០០៛(មួយម៉ឺន ប្រាំពាន់រៀល) នៅថ្ងៃកើតហេតុ មានក្មេងក្នុងភូមិ តេទិញថ្នាំអោយ យកថ្នាំទៅអោយ។

បច្ចុប្បន្នជនសង្សយ័ បានឃាត់ខ្លួននៅ អធិការដ្ឋាននគរបាល ស្រុកពញាឮ បន្តចាត់ការតាមនីតិវិធី ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *