(ខេត្តកណ្តាល)៖ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តហ៊ីយ៉ាន់ដាយ មួយគ្រឿងប៉ះគ្នាជាមួយ ម៉ូតូសណ្តោងរ៉ូម៉ក បណ្តាលអោយតៃកុង ម៉ូតូសណ្តោងរ៉ូម៉ក ស្លាប់នៅនិងកន្លែង ហេតុការណ៍នេះ កើតឡើងកាលពី រសៀលថ្ងសទី១ ខែសីហាឆ្នាំ២០១៩ វេលាម៉ោង១៤និង៣០នាទី នៅចំណុចលើ កំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ២៩និង៣០ស្ថិត ក្នុងភូមិព្រៃក្រឡាញ់ ឃុំលំហាចស្រុក អង្គស្នួល ខេត្តកណ្តាល។
សមត្ថកិច្ចបានប្រាប់ អោយដឹងថាមុនពេល កើតហេតុខាងលើមាន រថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយមួយគ្រឿង ប្រភេទបែនពណ៌ស គ្មានស្លាកលេខអ្នក បើកបរមិនស្គាល អត្តញ្ញាណបានរត់ គេចខ្លួនបាត់បានបើកបរពីទិស ខាងកើតទៅទិសខាងលិច (ភ្នំពេញ-ព្រះសីហនុ) លុះដល់ចំណុចកើត ហេតុខាងលើ បានបាត់ឆ្វេង ស្របពេលដែល បត់ឆ្វេងនោះ ក៍មានម៉ូតូ សណ្ដោងរ៉ឺម៉ក ១គ្រឿងម៉ាកស៊ី រូសពណ៌ស គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ម៉ៃ គីរ៉ុម ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិផ្លាំង ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែងបានស្លាប់ នៅកន្លែងកើតហេតុ ដែលបើកពីទិស ខាងលិចទៅទិសខាងកើត (ព្រះសីហនុ ភ្នំពេញ) បណ្ដាលអោយ ម៉ូតូសណ្ដោងរ៉ឺម៉ក បុកចំពាក់កណ្ដាល រថយន្ត ឆ្លងផ្លូវនោះតែម្ដង។
ក្រោយពីកើតហេតុភ្លាមៗ កម្លាំងជំនាញនៃ អធិការដ្ឋាននគរបាល ស្រុកអង្គស្នួល បានចុះមកពិនិត្យនិង បានធ្វើវាស់វែង ព្រមទាំងនាំយករថយន្ត និងម៉ូតូទៅកាន់ធអិការ រដ្ឋាននគរបាលស្រុក រងចាំធ្វើការដោះ ស្រាយនៅពេលក្រោយ ចំណែកសពកំលាំងជំនាញ ក៏បានប្រគល់ជូន ក្រុមគ្រួសារសាច់ញាតិ យកទៅធ្វើបុណ្យតាម ប្រពៃណីនៅ ឯស្រុកកំណើត៕