(ខេត្តបាត់ដំបង)៖ រោងចង្អើរត្រីមួយ កន្លែងត្រូវបានអគ្គីភ័យ លេបត្របាក់ស្ទើរ ទាំងស្រុងបង្កអោយ មានការភ្ញាក់ផ្អើល ហេតុការណ៍នេះ កើតឡើងកាលពី រសៀលថ្ងៃទី១៩ ខែ មេសា ឆ្នាំ២០២០ វេលាម៉ោង ០៥នឹង៣០ នាទីល្ងាចស្ថិត នៅត្រង់ក្រុមទី១៤ ភូមិកៀនកែស ២ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។
សមត្ថកិច្ចបានប្រាប់ អោយដឹងថា មានករណីភ្លើងឆេះ រោងចង្អើរត្រី០១ កន្លែង របស់ឈ្មោះឈួន ធុច ភេទ ប្រុស អាយុ៥៥ ឆ្នាំ រស់នៅភូមិ កៀនកែស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
បើយោងតាមប្រភព ពីម្ចាស់រោងចង្អើរ ត្រីអោយដឹងថា ដែលឆេះ០១ខ្នង មានទំហំ ៥ម៉ែត្រគុណ១២ម៉ែត្រ ធ្វើពីឈើ ប្រក់ស័ង្កសី ហើយទំហំខូចខាតប្រមាណ ៨០%និងសម្ភារៈខូចខាតក្នុងនោះមាន ត្រីដាក់ឆ្អើរ ចំនួន៧០០kលុយបាត ចំនួន៥១២០ បាតលុយដុល្លារ ចំនួន២០០$លុយខ្មែរ ៩៥០០០៛កងដៃប្លាទិនកូនក្មេង ២ វង់និងសន្លឹកអត្តសញ្ញាណប័ណ្ណចំនួន ២ សន្លឹក ផងដែរ។
សមត្ថកិច្ចបានអោយ ដឹងទៀតថាមូល ហេតុបង្ករអោយ មានអគ្គីសភ័យគឺ ត្រីដែលឆ្អើរនោះ ពេលខ្លាញ់ត្រីស្រក់ចូល រងើកភ្លើងបណ្តាល ឱ្យឆាបឆេះតែម្តង មិនបង្កអោយមាន រងរបួសដល់មនុស្សឡើយ ភ្លាមៗនោះ ម្ចាស់ផ្ទះ និងបងប្អូនជិតខាង បានយកទឹកបូម ម៉ូទ័របាញ់ពន្លត់ ក្រោយពេលបាន ទទួលព័ត៍មានភ្លាមៗ កម្លាំងពន្លត់អគ្គីភ័យ របស់អធិការស្រុកថ្មគោល ក៍ចេញរថយន្ត ពន្លត់អគ្គិភ័យ០១គ្រឿង ប្រើប្រាស់ទឹក អស់០១ឡានទាន់ ពេលវេលានឹងគ្រប់គ្រង បានមិនបណ្តាល អោយរាលដាលឡើយ៕