ទីតាំងអាជីវកម្មយាន ដ្ឋានជួសជុលរថយន្ត ធុនធំឈ្មោះឆាយ ឈាន រដ្ឋបាលខេត្តបន្ទាយ មានជ័យចុះ បិតជាស្ថាពរហើយ

(ខេត្តបន្ទាយមានជ័យ)៖ មន្ត្រីជំនាញនិងមន្ត្រី ពាក់ព័ន្ធបានចុះ ពិនិត្យទីតាំងអាជីវកម្ម យានដ្ឋានជួស ជុលរថយន្តធុនធំ ឈ្មោះឆាយ ឈាន ជាច្រើនលើកបាន រកឃើញ ម្ចាស់យានដ្ឋាននេះ មិនគោរពខ្ជាប់ខ្ជួន នៃច្បាប់កិច្ចសន្យា ធ្វើអាជីវកម្មចុះថ្ងៃ ទី៣ខែកញ្ញឆ្នាំ២០១៥ កិច្ចសន្យាមានដូចជា ម្ចាស់យានដ្ឋានត្រូវ អ្នកបច្ចេកទេស ជំនាញយានយន្តក្នុង អំឡុង៦ខែក្រោយបាន ច្បាប់អាជីវកម្ម មិនរំលោភនិង ប្រើប្រាស់ដីចំណី ផ្លូវសម្រាប់ថ្មើរជើង គោរពតាមច្បាប់ រដ្ឋកំណត់ មិនតម្លើងតទ្រុង ថែមភ្លៅ ទំហំខុស បទដ្ឋានបច្ចេកទេស ត្រូវការពារបរិស្ថាន ពិសេសការបង្ហូរ ប្រេងរំអិលចេញក្រៅ មិនរំខានដល់ការ រស់នៅរបស់អ្នកជិត ខាងត្រូវបម្រុងទុក ឧបករណ៍សុវត្ថិភាព ឧបករណ៍ពន្លត់អគ្គីភ័យ។

ដោយម្ចាស់យានយន្ត នេះមិនគោរពច្បាច់ រដ្ឋបាលខេត្តបន្ទាយ មានជ័យឯកភាពជា មួយប្រធានមន្ទីរ សាធារណៈការនិង ដឹកជញ្ជូនខេត្តនិង ជាប្រធានលេខា ធិការដ្ឋានសុវត្តិភាព ចរាចរណ៍ផ្លូវគោកខេត្តឲ្យ បិទទីតាំងអាជីវកម្ម យានដ្ឋានជួសជុល រថយន្តធុនធំឈ្មោះឆាយ ឈាន ស្ថិតនៅភូមិគោរ ដ្ឋានសង្កាត់ កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២០។

ក្នុងលិខិតលេខ ២៥១/២០ សជណ ចុះថ្ងៃទី១៦ខែ មេសាឆ្នាំ២០២០ ចុះហត្ថលេខាដោយ លោកអ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ បានឲ្យដឹងថា យោងលិខិតលេ ខ៣១១លខ.សចត.ខបជ ចុះថ្ងៃទី១ខែមេសាឆ្នាំ២០២០ របស់លេខាធិការ ដ្ឋានសុវត្ថិភាពចរាចរណ៍ ផ្លូវគោកខេត្តបន្ទាយមានជ័យ ចុះហត្ថលេខា ដោយលោកគឹម សុវណ្ណ ស្តីពីករណីសំណើ សុំបិទទីតាំងអាជីវកម្ម យានដ្ឋានជួសជុលរថយន្ត ធុនធំដែលមានម្ចាស់ ឈ្មោះឆាយ ឈាន នៅភូមិ សង្កាត់ដូចខាងលើ រដ្ឋបាលខេត្តឯកភាពជា គោលការណ៍ ប៉ុន្តែ លោកប្រធាន ត្រូវណែនាំដល់ ម្ចាស់យានដ្ឋានអោយ អនុវត្តដូចខាងក្រោម ១ទុករយះពេល៣ខែ សម្រាប់បញ្ចប់ការងារ នៅសេសសល់និង រៀបចំទីតាំងថ្មី មិនអនុញ្ញាតិឲ្យ ទទួលការងារថ្មីនៅ ទីតាំងចាស់នេះត្រូវ គោរពតាមលិខិត អនុញ្ញាតិអាជីវកម្ម និងអនុក្រឹត្យលេខ ១៨០អនក្រចុះថ្ងៃទី៣ ខែវិច្ឆិកាឆ្នាំ២០០៨ ករណីមិនអនុវត្ត តាមការណែនាំ ខាងលើ ត្រូវមានវិធានការ ច្បាប់ជាធរមាន ។

គួរបញ្ជាក់ដែរថា យានដ្ឋានជួសជុល តែមានរូបភាពជា កែច្នៃរថយន្តធំ របស់ឈ្មោះឆាយ ឈានខាងលើ ធ្លាប់បានបង្កហេតុ បន្តបន្ទាប់ដូចជា ១រថយន្តដែលចូល កែច្នៃដាច់ហ្វ្រាំងបើក បុកបាក់បង្គោល ភ្លើងក្បែរនោះ ២ការចតរថយន្ត លើទ្រូងផ្លូវបង្កគ្រោះថ្នាក់ ចរាចរណ៍ដល់យាន យន្តដទៃ៣រថយន្ត សណ្ដោងដាច់កន្ទុយ រអិលបុកឡានម៉ូតូ ឡានធំដាច់ហ្វ្រាំង បង្កររបួសសិស្ស ចេញពីសាលា ឡានលុចស៊ីស៣០០ បុកក្រឡាប់កណ្ដាល ផ្លូវព្រោះការចតរថយន្ត មកកែច្នៃនៅខាងមុខ យានដ្ឋាននេះជាដើម មិនតែប៉ុណ្ណោះ យានដ្ឋាននេះ ក៏បង្កការភ័យខ្លាច ដោយព្រាយភ្លើង ក្លិននិងសម្លេងរំខាន ក្តុងក្តាំងទាំងយប់ទាំងថ្ងៃ បានបង្កហៀរប្រេង ម៉ាស៊ីមលើ ចិញ្ចើមផ្លូវបង្កផលប៉ះ ពាល់ប្រជាពលរដ្ឋ ដែលរស់នៅជិតខាង  ដោយសារការផ្សារ វាយតោន លឺសម្លេងខ្លាំង ជាដើម។

ការសម្រេចរបស់ រដ្ឋបាលខេត្តនោះគឺ សំអាងលើយានដ្ឋាន នេះបង្កឧបទ្ទហេតុជា ច្រើនលើកដែលបង្ក ពីរថយន្តមកជួសជុល កែច្នៃនៅយានដ្ឋាននេះ និងពីយានដ្ឋាននេះ ក្នុងនោះឧបទ្ទហេតុ ចុងក្រោយមួយ ទៀតកាលពីល្ងាច ថ្ងៃទី ២១ខែមិនា ឆ្នាំ២០២០ គឺរថយន្ដធំ១គ្រឿង ដែលទើបជួសជុល​​ និងកែច្នៃរូច​ របស់យានដ្ឋានរបស់ ឈ្មោះ ឆាយ ឈាននេះ បានភ្លេចភ្ជាប់ ឬដាច់ហ្វ្រាំងបាន ថយទៅបុកចំទ្វារ ចូល​នៃបណ្ណាគារ បន្ទាយស្រី បង្ករខូចខាតផ្នែក ខាងមុខទ្វារ កញ្ចក់និងសម្ភារះ ជាច្រើន និងក៏បានធ្វើឲ្យ ម្ចាស់បណ្ណាគារនិង បុគ្គលិកភ័យតក់ស្លុត ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *