បទល្មើសព្រហ្មទណ្ឌចំ នួន៤ករណីត្រូវ បានកម្លាំងសមត្ថកិច្ច នគរបាលខេត្តព្រះសីហនុ ស្រាវជ្រាវបង្ក្រាប ជាបន្តបន្ទាប់

(ខេត្តព្រះសីហនុ)៖ កម្លាំងជំនាញនគរបាលនៃ ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុបាន ស្រាវជ្រាវបង្ក្រាប បទល្មើស ព្រហ្មទណ្ឌបានចំនួន៤ករណី ក្នុងនោះមានករណីកាន់ កាប់រក្សាទុក ប្រើប្រាស់អាវុធខុសច្បាប់ ១ករណី និងករណី ចោរកម្មចំនួន៣ករណី។

ករណីទី១ (កាន់កាប់រក្សាទុក ប្រើប្រាស់អាវុធ ខុសច្បាប់) នៅថ្ងទី១៩ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៩នឹង៣០នាទី មានបុរស៤នាក់ (ជនជាតិចិន ២នាក់,ខ្មែរ២នាក់ )និងស្រី១នាក់ ជនជាតិខ្មែរ  អ្នកបកប្រែភាសាចិន បម្រើការងារនៅ ក្រុមហ៊ុនកាស៊ីណូ ស្ថិតក្នុងអគារ ឆៃណាថោន ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។

បាននាំខ្លួនជនសង្ស័យ ជាជនជាតិចិន១នាក់ និង អាវុធខ្លី១ដើម មកប្រគល់ ឲ្យកម្លាំងជំនាញការិយា ល័យនគរបាលព្រហ្ម ទណ្ឌកំរិតស្រាល។

សមត្ថកិច្ចបានឲ្យដឹង ថាជនសង្ស័យរូបនេះ ជាបុគ្គលិករបស់ក្រុមហ៊ុន (ផ្នែកOnline ) មានអាវុធជាប់ នឹងខ្លួន។

ជនសង្ស័យឈ្មោះ Zheng Xiang Yun  ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន មានស្រុកកំណើតទីក្រុងថុងហ័រ ខេត្តជីលីង នៃប្រទេសចិន មុខរបរបុគ្គលិក Online នៅក្នុងអគារឆៃណាថោន ស្នាក់នៅភូមិ៦ សង្កាត់៤ ក្រុង-ខេត្ត ព្រះសីហនុ  ។

វត្ថុតាងយក បានរួមមាន កាំភ្លើងខ្លី១ដើម ម៉ាក ZORAKI ,បង់កាំភ្លើង១ និងគ្រាប់ប្រភេទ៣៨០ ចំនួន២គ្រាប់។

ចំពោះករណីនេះ កំពុងបន្តនិតិវិធី នៅការិយាល័យ នគរបាលព្រហ្មទណ្ឌ កម្រិតស្រាល។

ករណីទី២៖ (អំពើចោរកម្ម )នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ២៣នឹង៤៥នាទី កម្លាំងជំនាញផែន ការងារនគរបាល ព្រហ្មទណ្ឌ បានជិះម៉ូតូល្បាត តាមដងផ្លូវ ពេលដល់ចំណុចមុខ សាលាបឋមសិក្សា ផ្សារលើ ស្ថិតនៅភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ក៏ប្រទះឃើញជន សង្ស័យ២នាក់ ភេទប្រុស ជនជាតិខ្មែរ កំពុងជិះម៉ូតូ១គ្រឿង ម៉ាកអ៊ែរប្លែក ពណ៌ទឹកក្រូច-ខ្មៅ គ្មានផ្លាកលេខ គួរអោយ សង្ស័យក៏ឃាត់ ត្រួតពិនិត្យ បន្ទាប់ពីត្រួត ពិនិត្យឃើញថា ម៉ូតូដែលជន សង្ស័យជិះ បែកគ្រាប់សោរ ក៍ឃាត់ខ្លួន ជនសង្ស័យទាំង ២នាក់តែម្តង។ ករណីនេះកម្លាំង ជំនាញកំពុង បន្តតាមនីតិវិធី។

ករណីទី៣ (អំពើចោរកម្ម) នៅវេលាម៉ោង១នឹង៣០នាទី រំលងអាធ្រាត្រឈានចូល ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ កម្លាំងជំនាញផែន ការងារនគរបាល ព្រហ្មទណ្ឌ បានជិះម៉ូតូល្បាត តាមដងផ្លូវ ពេលដល់ចំណុចផ្លូវសេតេ ស្ថិតនៅភូមិ៣ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ក៏ប្រទះឃើញជន សង្ស័យ២នាក់ (ជនជាតិខ្មែរ១នាក់,ជនជាតិ វៀតណាម១នាក់) កំពុងជិះម៉ូតូ១គ្រឿង ម៉ាកហុងដាC.125 ពណ៌ខ្មៅ គ្មានកម្បាំង គ្មានផ្លាកលេខ គួរអោយសង្ស័យ ក៏ឃាត់ត្រួតពិនិត្យ រកឃើញ សោរច្នៃសម្រាប់កាច់ បំបែកសោរកម៉ូតូ១ និងសោរខ្សៀសម្រាប់ តសោរច្នៃ១ដើម ឃាត់ខ្លួនទាំង ២នាក់តែម្តង។ ករណីនេះកម្លាំង ជំនាញកំពុង បន្តតាមនីតិវិធី។

ករណីទី៤ (អំពើចោរកម្ម) នៅយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង២នឹង៤០នាទី រំលងអាធ្រាត្រ កម្លាំងជំនាញ ផែនការងារនគរបាល ព្រហ្មទណ្ឌ បានជិះម៉ូតូល្បាតតាមដងផ្លូវ ពេលដល់ចំណុច ផ្លូវទៅបន្ទាយ PM ចុងអូរឈើទាល ស្ថិតនៅក្រុម១៧ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ក៏ប្រទះឃើញជន សង្ស័យ២នាក់ ជនជាតិខ្មែរ កំពុងជិះម៉ូតូ១គ្រឿង ម៉ាកTODAY ពណ៌ស គ្មានផ្លាកលេខ គួរអោយសង្ស័យ ឃាត់ត្រួតពិនិត្យ រកឃើញទូរស័ព្ទជា ច្រើនគ្រឿង បំបែកជាបំណែកៗ, កូនកាំប៉ិតស្នៀត១ដើម ,ទួឡីវីស ,កន្ត្រៃកាត់ខ្សែភ្លើង និងសម្ភារមួយចំនួនទៀត ក៍ឃាត់ខ្លួនទាំង ២នាក់តែម្តង។ ករណីនេះកម្លាំង ជំនាញកំពុង បន្តតាមនីតិវិធី ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *