(ខេត្តស្ទឹងត្រែង) ៖ រថយន្តពីរគ្រឿងបុក គ្នាពេញទំហឹង រងការខូចខាត ផ្នែកខាងមុខ ទាំងសងខាង បង្ករឲ្យអ្នកបើកបរ ម្ខាងទៀតរង របួសចំដើមទ្រូង ។
ហេតុការគ្រោះ ថ្នាក់ចរាចរណ៍នេះ កើតឡើងនៅ វេលាម៉ោង១០ព្រឹក ក្នុងថ្ងៃទី១៩ខែមេសានេះ ត្រង់ចំណុចមុខ រដ្ឋបាលព្រៃឈើភ្នំក្រហម ស្ថិតក្នុងភូមិរាជានុកូល សង្កាត់/ក្រុងស្ទឹងត្រែង ។
សាក្សីឃើញហេតុការណ៍ បានឲ្យដឹងថា នៅមុនកើតហេតុ រថយន្តមួយ គ្រឿងម៉ាកម៉ុងតេរ៉ូ មានគ្នាជិះពី៤ ទៅ៥នាក់មាន ទាំងក្មេងតូចៗទៀតផង បើកបរមកពីទិសខាងត្បូង លុះមកដល់ចំនុចកើតហេតុ ក៏ប្រទះជាមួយ រថយន្តមួយគ្រឿងទៀត ម៉ាកស៊ាំងយ៉ុង បើកទិសបញ្រ្ចាស់ គ្នាយ៉ាងពេញទំហឹង ដោយរថយន្តស៊ាំង យ៉ុងបើកបរមិន ប្រកាន់ស្តាំ ជិះតែម្នាក់ឯង បង្ករឲ្យអ្នកបើកបរ រថយន្តម៉ុងតេរ៉ូ បោកផ្ទប់និងចង្កូតចំទ្រូង (គ្រាំទ្រូង) និងប្រពន្ធរង របួសជើង (គ្រេចជើង) ។
បើតាមរបាយ ការណ៍របស់ សមត្ថកិច្ចចរាចរណ៍ នៃស្នងការដ្ឋាន នគរបាលខេត្តស្ទឹងត្រែង បានបង្ហាញថា រថយន្តបង្កម៉ាកស៊ាំងយ៉ុង ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2A .5116 ឈ្មោះ ទូច វ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ ដូនធី ឃុំបូសខ្នុរស្រុកចំការលើ ខេត្តកំពង់ចាម ។
មុនកើតហេតុរថយន្ត បង្ករខាងលើមកពីលក់ចន្ទី បំណងទៅផ្ទះវិញ នៅឯខេត្តកំពង់ចាម ។
ចំណែករថយន្ត រងគ្រោះម៉ាកម៉ុងតេរ៉ូ ពណ៌ប្រផេះ ពាកស្លាកលេខភ្នំពេញ 2C .3623 បើកបរដោយស៊ឹម គ្រីយ៉ា ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិវិហារសម្បូរ ឃុំរការ៥ ខេត្តត្បូងឃ្មុំ ទីសដៅទៅខេត្តរតនគីរី (ទៅមើលចំការ)។
ក្រោយកើតហេតុស មត្ថកិច្ចជំនាញបានយក រថយន្តទាំងពីរទៅរក្សា ទុកនៅប៉ុស្តិ៍រដ្ឋបាលមូលដ្ឋាន រង់ចាំការដោះស្រាយ ពីម្ចាស់រថយន្តបង្ករ តាមផ្លូវច្បាប់ រីឯអ្នករងរបួស ត្រូវក្រុមគ្រួសារដឹក បញ្ជូនទៅកាន់មន្ទីរពេទ្យ បង្អែកខេត្តស្ទឹងត្រែង ដើម្បីព្យាបាល។