(ខេត្តប៉ៃលិន)៖នៅរសៀលថ្ងៃទី២០ ខែមេសាឆ្នាំ២០២០នៅ ស្នងការនគរបាល ខេត្តប៉ៃលិនបានបើក កិច្ចប្រជុំផ្សព្វផ្សាយ ផែនការនិងលើក ទិសដៅការងារ សម្រាប់ឆ្នាំ២០២០ ដើម្បីពង្រឹងសមត្ថភាព ក្នុងការអនុវត្តន៍ ការងារនៅតាម ផែននិមួយៗឲ្យកាន់ តែប្រសើរ ។
នៅក្នុងអង្គប្រជុំនេះ ដឹងនាំដោយលោក ឧត្ដមសេនីយ៍ត្រី អ៊ុក ម៉ាប់ ស្នងការរងផែន ការងារគ្រប់គ្រង ធនធានមនុស្សនិង មានការចូលរួមពី កម្លាំងនគរបាលចំណុះ អោយស្នងការនគរ បាលខេត្តប៉ៃលិនជា ច្រើនរូបទៀត។
នៅក្នុងកិច្ចប្រជុំ នេះផងដែរលោក ឧត្ដមសេនីយ៍ក៏បាន សង្កត់ផ្នែកនិមួយៗក្នុង ផែនការងារគ្រប់គ្រង ធនធានមនុស្ស អោយយកចិត្តទុក ដាក់ក្នុងការផ្សព្វផ្សាយ ផែនការផ្សេងៗដែល ថ្នាក់លើក៏ដូចជាថ្នាក់ ដឹកនាំដាក់អោយ ដើម្បីជម្រុញឲ្យមន្ត្រី ក៏ដូចជាប្រជាពលរដ្ឋបានជ្រាប ។
លោកឧត្ដមសេនីយ៍ បានបញ្ជាក់ទៀតថា ជាពិសេសការិយា ល័យផ្សព្វផ្សាយ អប់រំ ត្រូវតែធ្វើការជម្រុញ បន្ថែមលើកការដក ស្រង់យកការណែនាំ របស់អគ្គស្នងការ នគរបាលជាតិ ក៏ជាក្រសួងមហាផ្ទៃ យកផ្សព្វផ្សាយបន្ត និងធ្វើការចុះផ្សព្វ ផ្សាយដល់ប្រជា ពលរដ្ឋនៅវិធាន ការផ្សេងៗ ដូចនាពេលបច្ចុប្បន្ន ត្រូវដាក់ផែន ការចុះផ្សព្វផ្សាយ អំពីវិធីការពារ និងទប់ស្កាត់ជំងឺ COVID-19 ។
ក្នុងកិច្ចប្រជុំនេះ លោកឧត្ដមសេនីយ៍ ក៏បានអោយ កម្លាំងទាំងអស់ក្នុងអង្គ ប្រជុំចូលរួមមតិ យោបល់ដើម្បីចែក រំលែកបទពិសោធន៍ ការងាររវាងគ្នានិងគ្នា៕