កសិករចិញ្ចឹមទា នៅខេត្តស្ទឹងត្រែង ស្វែងរកបច្ចេកទេសថែទាំ ពីមន្ត្រីជំនាញកសិកម្ម !

(ស្ទឹងត្រែង)៖ កសិកររស់នៅភូមិ ហាងខូបានសង្កាត់ សាមគ្គីបានសម្រេច ចិត្តបើកកសិដ្ឋាន ចិញ្ចឹមសត្វ ទាជាលើកដំបូង ចិញ្ចឹមប្រមាណ ជាង៥០០០ក្បាលនិង កំពុងស្វែងរកបច្ចេក ទេសចិញ្ចឹមនិងវិធី សាស្រ្តថែទាំសត្វទា នៅក្នុងខេត្តនេះ។

កសិដ្ឋានចិញ្ចឹមទា នេះគឺស្ថិតភូមិហាង ខូបានសង្កាត់សាមគ្កី ក្រុងខេត្តស្ទឹងត្រែង។

លោក ស្រី ឡុងស៊ីថា ជាម្ចាស់កសិដ្ឋាន ចិញ្ចឹមទាបានបញ្ចាក់ នៅថ្ងៃទី២១មសា២០២០នេះថា នៅខេត្តស្ទឹងត្រែង មុខរបរចិញ្ចឹមទា  មិនសំបូរបែបដូច នៅខេត្តព្រៃវែងទេ  ដោយសារតែនៅខេត្ត នេះមានលក្ខណៈភូមិ សាស្ត្រនិងស្ថានភាព មិនអំណោយផល ហើយ កសិករយើងភាគ ច្រើននិយមដាំតែ ដំណាំកសិកម្មជា បន្លែបង្កាតែប៉ុណ្ណោះ។

លោកស្រីថា ការចិញ្ចឹមទានេះពួកគាត់ មិនទាន់បានទទួល ការហាត់រៀនបច្ចេក ទេសពីមន្ត្រីជំនាញ កសិកម្មទេ គឺអនុវត្តតាមតែ លក្ខណៈធម្មតា  ដែលធ្វើឱ្យការការងារ ចិញ្ចឹមសត្វមិនបាន ឆ្លើយតបតាម ការចង់បាន។

លោកស្រីបញ្ចាក់បន្ថែម ថាមុខរបរចិញ្ចឹម សត្វទាជាផ្នែកមួយ ជួយកែប្រែជីវភាព រស់នៅបានដោយ មិនបាច់ធ្វើចំណាក ស្រុកទៅលក់កម្លាំង ពលកម្មឆ្ងាយពី ស្រុកកំណើតក្នុងពេល ដែលបច្ចុប្បន្ន  ពិភពលោកយើងកំពុង កើតជម្ងឺកូវីដ១៩ផង ។

លោកស្រីសំណូម ពរឱ្យក្រុមកាងារក សិកម្មចុះមកបង្ហាត់ បង្រៀនឱ្យគាត់ចេះពីបច្ចេក ទេសនិងវិធី សាស្រ្តថែទាំសត្វទា ដើម្បីទទួលផលបាន ច្រើនព្រោះឥលូវនេះចេះ តែចិញ្ចឹមទេមិនដឹង ពីវិធីថែទាំការថែទាំនោះទេ។

សូមបញ្ជាក់ថា មុខរបរចិញ្ចឹមសត្វ នៅខេត្តស្ទឹងត្រែងមិន ទាន់រីកចំរើននៅឡើយ ទេព្រោះខ្វះផ្នែកដៃគូ ជួយគាំទ្រ ហើយការបណ្តុះ បណ្តាលពីមន្ត្រីជំនាញក សិកម្មក៍នៅមានកំរិតដែរ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *