(ខេត្តបាត់ដំបង)៖ នៅព្រឹកថ្ងៃទី១ខែសីហា ឆ្នាំ២០១៩រដ្ឋបាល ស្រុកបវេលព្រមទាំង កម្លាំងប្រដាប់អាវុធ ទាំង៣ប្រភេទនិងអាជ្ញាធរ ភូមិឃុំប្រជាការពារ ភូមិសរុបប្រមាណ៣០នាក់ បានចុះចែកទឹកជូនប្រជា ពលរដ្ឋដែលរង ការខ្វះទឹកប្រើប្រាស់ ចំនួន២ភូមិស្ថិតក្នុង ឃុំអំពិលប្រាំដើម ស្រុកបវេល។
នៅក្នុងការចុះ ចែកទឹកជូនប្រជាពល រដ្ឋគេឃើមានវត្តមាន លោក នូ ប៊ុនយ៉ាង អភិបាលនៃ គណៈអភិបាល ស្រុកបវេល លោកវរសេនីយ៍ត្រី វ៉ន វាសនា អធិការរង តំណាងដ៏ខ្ពង់ខ្ពស់ លោកវរសេនីយ៍ទោ សុខ សារិន អធិការ នគរបាលស្រុកបវេល និងកម្លាំងមូលដ្ឋានកងរាជ អាវុធហត្ថស្រុក កម្លាំងសឹករងស្រុក លោកមេឃុំ លោកមេភូមិ និងកម្លាំងប៉ុស្តិ៍នគរ បាលរដ្ឋបាល អំពិលប្រាំដើ មព្រមទាំងកម្លាំង ប្រជាការពារភូមិ ជាច្រើននាក់ផងដែរ។
សមត្ថកិច្ចបាន ប្រាប់អោយដឹងថាការ ចុះចែកទឹកជូនប្រជាពលរដ្ឋដែលកុំពុងជួបបញ្ហា ខ្វះខាតទឹកប្រើប្រាស់ គឺមានចំនួន២ភូមិក្នុង មានភូមិបឹងពពូល និងភូមិស្ថាពរ២ ស្ថិតក្នុងឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង ហើយប្រជាពល រដ្ឋរងការខ្វះខាតមាន ចំនួន៥៥គ្រួសារ។
សមត្ថកិច្ចបានអោយ ដឹងទៀតថាក្នុងការចុះ ចែកទឹកជូនប្រជាពល រដ្ឋនេះគឺបាន ប្រើប្រាស់រថយន្តដឹក ទឹកចំនួន២គ្រឿង និងមួយគ្រឿង ជារថយន្តឯកជនហើយ ចំណាយទឹកអស់ ចំនួន៤ឡានស្មើរ និង២៤០០លីត្រផងដែរ៕ ដោយលោកមុត ចន្ត្រា