ដំណាំកសិផលពោត របស់ប្រជាកសិករ នៅខេត្តស្ទឹងត្រែង មានការធ្លាក់ចុះ!

(ខេត្តស្ទឹងត្រែង)៖ ប្រជាកសិករដែល ប្រកបរបរដាំដំណាំ ពោតនៅតាម ច្រាំងទន្លេ ខេត្តសឹ្ទងត្រែងនៅ ក្នុងឆ្នាំនេះបានត្អូញត្អែ ថាចាប់តាំងផ្អើល មានជំងឺកូវីដ១៩មក ធ្វើអោយទីផ្សារនៃ តម្លៃពោតមានការ ធ្លាក់ចុះដែលពួកគាត់ ធ្លាប់លក់ពោត១ផ្លែ បានក្នុងតម្លៃ៧០០រៀល ឥឡូវ១ផ្លែលក់បាន ត្រឹមតែ៥០០ រៀលប៉ុណ្ណោះ។

មុខរបរដាំដំណាំពោត ដែលប្រជាកសិករដាំ ភាគច្រើនដាំនៅតាម ច្រាំងទន្លេស្ថិតនៅក្នុង ភូមិខេចំណុះ អោយភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងខេត្តសឹ្ទងត្រែង ។

ប្រជាកសិករឈ្មោះ ដែន ជា រស់នៅភូមិខាំផាន់ ជាម្ចាស់ចំការពោត នៅថ្ងៃទី១៩មេសា២០២០នេះ បានអោយដឹងថាក្នុង ការដាំដំណាំពោត” គឺមិនពិបាកដាំ ដូចជាដំណាំ ផ្សេងៗនោះទេ ពោលគឺ សំខាន់ភ្ជួររាស់ដីឲ្យ បានម៉ត់ស្អាតល្អ រួចជីករណ្តៅជាជួរៗ ដាក់គ្រាប់ដាំកប់ដីពីលើ រួចហើយនោះ អស់រយៈ ពេល២ខែ១០ថ្ងៃ ទើបប្រមូលផលបាន ក៍ប៉ុន្តែគួរឲ្យស្តាយ កាលនៅពីមិនទាន់ ផ្ទុះជំងឺកូវីដ-១៩នេះ  ធ្លាប់លក់ពោត១ផ្លែ បានតម្លៃ៧០០រៀល ឥឡូវនេះធ្លាក់ថ្លៃចុះ ក្នុង១ផ្លៃលក់បាន ត្រឹមតែ៥០០រៀលប៉ុណ្ណោះ។

មេភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងខេត្តសឹ្ទងត្រែង លោក អន ជួន បានប្រាប់ប្រជា ពលរដ្ឋរស់នៅក្នុងភូ មិខេ ចំណុះឲ្យភូមិខាំផាន់ ខាងលើនោះ ប្រមាណជាង ៣០០គ្រួសារ  ចំពោះអ្នកដែល មានដីដាំដំណាំពោត ត្រសក់ សណ្តែកគួរ ស្ពៃចង្កឹៈ ផ្កាខាត់នា ប៉ិគួក ជាដើមនោះ ដែលនៅតាមច្រាំងទន្លេ ដែលប្រកបមុខរបនេះ  មានប្រមាណ ជា៣០គ្រួសារប៉ុណ្ណោះ ។

លោកបានបញ្ជាក់ថា ប្រជាពលរដ្ឋ ដែលរស់នៅជាប់ និងផ្លូវជាតិនេះ ភាគច្រើន គេនិយមចូល ចិត្តបង្កង្កើនផល ដូចជា ដាំដំណាំស្វាយចន្ទី ដាំកែវរមៀត ដាំមាន ដាំតាង៉ែន និងកៅស៊ូ ជាដើមនោះ  មានប្រមាណ ៦០ទៅ៧០ភាគរយហើយ ចំពោះអ្នកមានលុយ ក្រៅពីហ្នឹងទៀត គេប្រកបមុខ របផ្សេងៗគ្នា ទៅតាម ចំណង់ចំណូល ចិត្តរៀងៗខ្លួន ។​

You might like

Leave a Reply

Your email address will not be published. Required fields are marked *