(ខេត្តបាត់ដំបង)៖ នៅព្រឹកថ្ងៃទី២០ ខែមេសាឆ្នាំ២០២០ នេះឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្ត បាត់ដំបង និងជាប្រធានក្រុម ការងារថ្នាក់ជាតិ ចុះមូលដ្ឋានឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង បានចាត់តាំងលោក ឧត្តមសេនីយ៍ត្រី សៅ សាម៉ុន ស្នងការរងនិង ជាអនុប្រធានក្រុមការ ងារថ្នាក់ជាតិចុះមូល ដ្ឋានឃុំរបស់មង្គល រួមទាំងលោក លោកស្រី ជាអនុប្រធាន និងជាសមាជិកក្រុម ការងារឃុំរបស់មង្គល និងភូមិនៅក្នុងឃុំ នាំយកអំណោយ របស់ឯកឧត្តមទៅ ចែកជូនដល់ប្រជា ពលរដ្ឋនៅក្នុងឃុំ របស់មង្គលដែល ទទួលរងគ្រោះដោយ សារឥទ្ធិពលខ្យល់កន្រ្តាក់ កើតមាននាពេល កន្លងទៅចំនួន១៣គ្រួសារ។
ថវិកានិងសម្ភារៈ ដែលបានប្រគល់ ជូនក្រុមគ្រួសារ ប្រជាពលរដ្ឋរង គ្រោះនាពេលនេះ មួយគ្រួសារៗទទួលបានរួមមាន ថវិកាចំនួន ៣០,០០០រៀល (សាមសិបពាន់រៀល) អង្កចំនួន ២៥គីឡូក្រាម ភេសជ្ជៈចំនួន ០១កេស មីចំនួន០១កេស ត្រីខ ០១យួរ ទឹកស៊ីអ៊ីវចំនួន ០១យួរ ទឹកត្រីចំនួន ០១យួរ។
ជាមួយនឹងការចែក ជូននូវអំណោយដូច ខាងលើជូនប្រជាពល រដ្ឋរងគ្រោះ ឯកឧត្តមស្នងការ បានផ្តល់ជូនដល់រដ្ឋបាល ឃុំរបស់មង្គល នូវអាកុលពេទ្យចំនួន ២៥លីត្រជារបស់ឯឧត្តម និងម៉ាស់ចំនួន ១,០០០បន្ទះ សាប៊ូអនាម័យ ចំនួន៧០ដុំជាអំណោយ របស់ឯកឧត្តម ទេសរដ្ឋមន្រ្តី អង្គ វង្សវឌ្ឍានា ប្រធានក្រុមការងារ ថ្នាក់ជាតិចុះមូលដ្ឋាន ស្រុកមោងឫស្សី ខេត្តបាត់ដំបងដើម្បី បានប្រើប្រាស់រួមក្នុង ការបង្ការ ការពារករណីឆ្លងជម្ងឺCovid-19ផងដែរ៕