(ខេត្តកណ្ដាល)៖ បុរសចំណាស់ម្នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់ បន្ទាប់ឡើងតខ្សែភ្លើង លើបង្គោលភ្លើង ចុះមកវិញភ្លេច យកក្រម៉ា ក៏ឡើងលើបង្គោល ភ្លើងម្ដងទៀត ក៏ត្រូវខ្សែភ្លើង ឆក់តែម្ដង ហេតុការដ៏រន្ធុតនេះ បានកើតឡើង កាលពីវេលាម៉ោង១០និង២៥នាទី ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចបង្គោល ភ្លើងលេខ០៨៨ ជាប់ផ្លូវកៅស៊ូមាត់ទន្លេ ស្ថិតក្នុងភូមិ ព្រែកយាយហ៊ិនទី២ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
មន្ត្រីនគរបាលស្រុក មុខកំពូលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជា ភួង ភេទប្រុស អាយុ៧៥ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកយីហ៉ិនទី២ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះបាន អូសខ្សែភ្លើងចេញផ្ទះ ទៅបង្គោលភ្លើង ដើម្បីប្តូរខ្សែ ភ្លើងចាស់ចោល ខណៈដែលជនរង គ្រោះបានឡើង លើបង្គោលដោយ ស្លៀកក្រម៉ាជាប់នឹងខ្លួន បន្ទាប់មកយក ក្រម៉ានៅលើបង្គោលភ្លើង ហើយចុះមកវិញ ភ្លេចយកក្រម៉ាចុះ ក៏ឡើងបង្គោលភ្លើង ម្ដងទៀតដើម្បីយកក្រម៉ា តែបែជាត្រូវខ្សែភ្លើង ឆក់បណ្ដាលឲ្យធ្លាក់ ពីលើបង្គោលចុះមកក្រោម ស្លាប់ភ្លាមៗតែម្ដង ។
ភ្លាមៗនោះបានផ្អើល ឆោឡោដល់ប្រជា ពលរដ្ឋជិតខាងជួយ ធ្វើចលនា និងបានហៅគ្រូពេទ្យ ជួយសង្គ្រោះ តែទោះជាយ៉ាង ណាក៏ជនរងគ្រោះ ស្លាប់បាត់បង់ ជីវិតដ៏ដែល ។
ក្រោយពីមាន ហេតុការណ៏ កម្លាំងនគរបាលប៉ុស្តិ៍ និងកម្លាំងស្រុក បានចុះមកធ្វើពិនិត្យ កន្លែងកើតហេតុ រួចពិនិត្យសាកសព ដោយបញ្ជាក់ថា ជនរងគ្រោះពិតជា ស្លាប់ដោយសារឆក់ ចរន្តអគ្គិសនីប្រាកដមែន សាកសពត្រូវបាន សមត្ថកិច្ចប្រគល់ទៅ ឲ្យក្រុមគ្រួសារជនរង គ្រោះយកទៅធ្វើបុណ្យ តាមប្រពៃណី ៕