ជនជាតិចិនម្នាក់ បើករថយន្ត ទំនើបបុកម៉ូតូកង់បីខ្មែរ ពីក្រោយបណ្ដាល អោយមនុស្សរង របួសស្រាល៣នាក់

​(ភ្នំពេញ​)៖​ មួយគ្រួសារមានប្ដី ប្រពន្ធ​និងកូនស្រី បានរងរបួស បន្ទាប់ពីបានបើក ម៉ូតូកង់បីមួយគ្រឿង ចេញពីលក់ដូរនៅ ផ្សារកាប់គោបំណង ត្រឡប់ទៅផ្ទះវិញ​ ត្រូវរថយយន្តស៊េរី ទំនើបមួយគ្រឿង បើកបរដោយជនជាតិ ចិនម្នាក់ មកបុកពីក្រោយ ពេញទំហឹងបណ្ដាល ឲ្យក្រឡាប់​ និងរាយប៉ាយរបស់ របបពេញផ្លូវ​ រួចព្យាយាមបើករត់​ តែត្រូវសមត្ថកិច្ច ខណ្ឌមានជ័យដេញ ឃាត់បានទាំងរថយន្ត​ និងតៃកុង​ បានមកវិញ។

​ហេតុការណ៍នេះបង្ក ឲ្យមានការភ្ញាក់ ផ្អើលនេះកើតឡើង កាលពីវេលាម៉ោង ១២ និង១០នាទីរំលង អាធ្រាត្រ​ ឈានចូលថ្ងៃទី២១​ ខែមេសា​ ឆ្នាំ​២០២០​ នៅក្បែរប៉ុស្ដិ៍ នគរបាលចាក់ អង្រែលើ តាមបណ្ដោយ ផ្លូវជាតិលេខ២​ ក្នុងសង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។

​តាមសម្ដីស្ត្រីជន រងគ្រោះជាប្រពន្ធ បានប្រាប់អ្នក សារព័ត៌មានថា​ មុនពេលកើតហេតុ​ រូបគាត់និងប្ដីទាំង កូនស្រីម្នាក់​ បានបើករ៉ឺម៉កកង់បីខ្មែរ​ ចេញពីលក់ដូរ នៅផ្សារកាប់គោ​ ហើយបំណងមក ផ្ទះវិញនៅសង្កាត់ចាក់ អង្រែក្រោម​ ខណះមកដល់ កន្លែងកើតហេតុ ស្រាប់តែឃើញ រថយន្តបង្កម៉ាក​ អូឌី​ Q7​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2Z-5878 បើកបរដោយបុរស ជនជាតិចិនម្នាក់ ធ្វើដំណើរមកពី ក្រោយយ៉ាងលឿន​ រួចក៏បុករ៉ឺម៉កកង់បី របស់គាត់ពេញទំហឹង​ បណ្ដាលឲ្យក្រឡាប់ រ៉ឺម៉កកង់បី​ចាក់ចោល សម្ភារៈលក់ដូររងរាយ ប៉ាយពេញផ្លូវនិង ការខូចខាតយ៉ាងដំណំ តែប្ដីនិងកូនស្រីគាត់​ រងរបួសតិចតួច​ ។

ស្ត្រីរងគ្រោះជា ប្រពន្ធបានបន្តថា​ ក្រោយកើតហេតុភ្លាមៗ​ អ្នកបើករថយន្ត បង្កមិនបានឈប់ដោះស្រាយ​ និងទទួល ខុសត្រូវនោះទេ​ ដោយបានព្យាយាម បើករត់រហូតមក ដល់មុខបុរី​ វីឡា​ ថោន​ ជាប់ផ្លូវ៣០ម៉ែត្រ​ កក្នុងសង្កាត់ចាក់ អង្រែក្រោមត្រូវបាន សមត្ថកិច្ចមូលដ្ឋាន ឃើញនិងជួយដេញ ឃាត់បានទាំង រថយន្តបង្ក​ និងតៃកុង​ តែម្ដង​ ។

​ក្រោយមកសមត្ថកិច្ច មូលដ្ឋានបានជួយ សម្រួលដល់អ្នក រថយន្តបង្ក​ និងជនរងគ្រោះ​ ដោយបញ្ចប់រឿងត្រឹម​ អ្នកបង្កព្រមសង​ថ្លៃខូចខាតទៅលើ ភាគីរងគ្រោះ​ ចំនួន២ពាន់ដូល្លារដើម្បី រឿងនៅនិងកន្លែង កើតហេតុ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *