(ខេត្តបាត់ដំបង)៖នៅព្រឹកថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០១៩ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន មេ បញ្ជាការ រងនគរបាលជាតិភូមិភាគទី៥ ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង និងជាប្រធានក្រុមការងារ ថ្នាក់ជាតិចុះមូលដ្ឋានឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង បានថ្លែងបញ្ជាក់ ដោយចំហរថា មន្ត្រីនគរបាលរូបណា យកប្រាក់ពីការផ្តល់ សេវាសាធារណ: ជូនប្រជាពលរដ្ឋនៅ មូលដ្ឋាន ដែលផ្ទុយពីការ កំណត់របស់រាជ រដ្ឋាភិបាល មន្រ្តីនគរបាលរូបនោះ ត្រូវទទួលទណ្ឌកម្ម ស្របតាមកំហុសឆ្គង ដូចមានចែងក្នុង វិន័យលេខ០០៦របស់ កងកម្លាំងនគបាលជាតិ។
ការថ្លែងដោយចំហរយ៉ាង ដូច្នេះក្នុងពេលដែល ឯកឧត្តមអញ្ជេីញជាអធិ បតី ក្នុងពិធីប្រកាសសមា ស ភា ពក្រុ មការងារថ្នាក់ជាតិ ចុះមូលដ្ឋានឃុំតាស្តា ស្រុកសំពៅលូន និងធ្វេីវេទិការសា ធារណ: នៅ ក្នុងមូលដ្ឋានឃុំ នេះដែលមានប្រ ជាពលរដ្ឋចូល រួមរហូតចំនួន២៥០នាក់ ក្នុងនោះមានប្រជាពល រដ្ឋបានលេីកឡេីងពី បញ្ហាកង្វល់របស់ពួកគាត់ ចំពោះការផ្លល់សេវា សាធារណ:ជូន ពួកគាត់នៅ យឺតយ៉ាវ និងពេលខ្លះមាន ការយកប្រាក់ពីពួក គាត់ទៀតផង ។
ជាមួយនឹងការលេីក ឡេីងនូវបញ្ហាកង្វល់ របស់ប្រជាពលរដ្ឋ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន បានស្នេីឲ្យមាន ការចូលរួមសហការណ៍ ពីប្រជាពលរដ្ឋនៅមូលដ្ឋាន ពិសេសការចូលរួម អនុវត្តនូវគោល នយោបាយស្តីពីភូមិ ឃុំមានសុវត្ថិភាព ដែលការអនុវត្តគោល នយោបាយមួយនេះទទួល បានប្រសិទ្ឋិភាពខ្ពស់ ឬមិនទទួលបានប្រសិទ្ឋិភាព ត្រូវតែមានចំណែកនៃការ ចូលរួមយ៉ាងផុលផុស ពីប្រជាពលរដ្ឋនៅ មូលដ្ឋាននេះឯង៕ ដោយលោក មុត ចន្ត្រា