(ខេត្តបន្ទាយមានជ័យ)៖ ស្ត្រីវ័យចំណាស់ម្នាក់ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញដេក ស្លាប់នៅវេលា ម៉ោង៤រសៀលថ្ងៃ ទី២២ខែមេសា ឆ្នាំ២០២០ ក្បែរមាត់ស្រះខាង ក្រោយវត្តចំការខ្នុរ ស្ថិតក្នុងភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
តាមការអះអាងរបស់ ព្រះសង្ឈមានសង្ឃ ក៏ដិកាថានៅមុន ពេលកើតហេតុនោះ មានបុរសម្នាក់បានជិៈម៉ូតូកាត់តាមខាង ក្រោយវត្តបានប្រទះ ឃើញស្ត្រីនេះដេកស្លាប់ នៅចំណុចខាងលើ ហើយបានប្រាប់ ទៅប្រាប់អាចារ្យនៅវត្ត ទៅមើលសពស្ត្រី ដែលស្លាប់នោះ។
ក្រោយមកបានរាយ ការណ៍ទៅនគរ បាលមូលដ្ឋាន និងនគរបាល ការិយាល័យជំនាញ បច្ចេកទេសនិង វិទ្យាសាស្ត្រខេត្ត សហការជាមួយ គ្រូពេទ្យចុះពិនិត្យ មើលស្ថានភាពសព ។
ក្នុងការពិនិត្យនេះគេ បានធ្វើការសន្និដ្ឋាន ថាសពអាចស្លាប់ នៅអំឡុងពេលម៉ោង ១រសៀល ព្រោះនៅម៉ោង៤ រសៀល ទើបគេប្រទះឃើញ មុខចេតីយ៍ក្បែរមាត់ ស្រះសពនេះពុំត្រូវ បានគេស្គាល់អត្ត សញ្ញាណនោះ ទេ សពមានសម្បុរ សស្រអែម កំពស់ប្រហែល ១.៤០ម៉ែត្រ អាយុប្រហែល ៥០ឆ្នាំ ស្លៀកសារុងស៊ឹង អាវយឺតដៃខ្លី តាមការត្រួតពិនិត្យ នៅលើដងខ្លួននៃ សពមានស្លាក ស្នាមចាស់ដេរ ប្រវែង១៤ស.ម លើក្បាលជង្គង់ខាងស្តាំ ក្រៅពីនោះ គឺពុំមានស្លាកស្នាម អ្វីដែលទាក់ទងទៅ នឹងអំពើ ឃាតកម្មឡើយ ។
តាមការសន្និដ្ឋានរបស់ គ្រូពេទ្យក៏ដូចជា សមត្ថកិច្ចបានអះ អាងជាជំហានដំបូង នេះថាការស្លាប់របស់ ស្ត្រីរងគ្រោះ គឺសង្ស័យ កើតខ្សល់គ ខ្វះជាតិស្ករធ្ងន់ធ្ងរ ជម្ងឺតេតាណុស។
សពនេះសមត្ថកិច្ច បានស្នើសុំគោល ការណ៍ព្រះរាជអាជ្ញា ដើម្បីយកទៅបូជា នៅវត្តសមាធិផល ដើម្បីយកធាតុរក្សា ទុកក្រែងមានបង ប្អូនសាច់ញាតិមក ទទួលយក៕