លោកក ឈុន សុទ្ធាណ្ណារី គយចល័ត ក្រសួងប្រចាំ ខេត្តបន្ទាយមានជ័យ ដឹងនាំកំលាំងចម្រុះ ចុះចាប់ទីតាំងលក់ម៉ូតូ គេចពន្ធមួយកន្លែង សុទ្ធតែ សេរីទំនើបគ្មានពន្ធ???

(ខេត្តបន្ទាយមានជ័យ)៖ ក្រុមគយក្រសួង ចល័តប្រចាំខេត្ត បន្ទាយមានជ័យ បានចុះបង្ក្រាប់ទីតាំង លក់ម៉ូតូ អត់ព័ន្ធមួយ កន្លែងនិងដកហូត បានម៉ូតូសេរីទំនើបៗ ចំនួន១២គ្រឿក្រោម ការដឹកនាំផ្ទាល់ដោយ លោកឈុន សុទ្ធាណ្ណារី អនុប្រធាន គយចល័តក្រសួង ស្រាវជ្រាវនិង បង្ក្រាបអំពើរត់ ពន្ធតំបន់៥ ដែលមានស្នាក់ ការគយខាងលិច ស្ពានទឹកថ្លា ខេត្តបន្ទាយមានជ័យ រួមទាំងកម្លាំង កងរាជអាវុធហត្ថ ចំនួនពីរនាក់ និងសមត្ថកិច្ច នគរបាលចំនួន មួយម្នាក់។

ការចុះបង្ក្រាប់ទីតាំង លក់ម៉ូតូខាងលើ នេះធ្វើឡើងកាលពី រសៀលថ្ងៃទី២២ ខែមេសាឆ្នាំ២០២០ វេលាម៉ោង០២និង ៥៧នាទីដែលមាន យីហោឈ្មោះជុំ សារិទ្ធ លក់ទិញម៉ូតូគ្រប់ ប្រភេទស្ថិតភូមិ ក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ មានជ័យ នោះ បានរកស៊ីទិញលក់ ម៉ូតូជាយូរឆ្នាំហើយដែរ។

លោក ឈុន សុទ្ធាណ្ណារី អនុប្រធានគយ ចល័តក្រសួង ស្រាវជ្រាវនិងបង្ក្រាប អំពើរត់ពន្ធតំបន់៥ បានថ្លែងប្រាប់អ្នកយក ព័ត៌មានអោយដឹងថាការ ដែលលោកសហការ ដឹកនាំកំលាំងចម្រុះ ចុះចាប់កន្លែង លក់ម៉ូតូខាងលើនេះ គឺលក់ម៉ូតូអត់ពន្ធ និងគ្មានពន្ធនាំចូល ដែលម្ចាស់លក់ម៉ូតូ នាំយកចេញតាម ច្រករបៀងមកដាក់ តាំងលក់ដោយគ្មានច្បាប់ ដែលហ៊ានរំលោភ លើកម្មសិទ្ធិបញ្ញា របស់ក្រុមហ៊ុន (ហុងដា.HONDA) ដែលនាំចូលផ្តាច់ មុខនៅក្នុងប្រទេសកម្ពុជា។

លោកបានបញ្ជាក់ អោយដឹងទៀតថា ម៉ូតូសេរីទំនើប ផលិតឆ្នាំ២០១៩និង ឆ្នាំ២០២០ មានចំនួន ១២គ្រឿង ត្រូវបានកំលាំង លោករឹបអូសបាន គឺខាងលោកយក រថយន្តដឹកទៅគយ រដ្ឋករក្រសួង ដើម្បីអោយម្ចាស់សាមី ចូលទៅបង់ពន្ធ ជូនចូលរដ្ឋអោយ បានត្រឹមត្រូវតែប៉ុណ្ណោះ។

ជុំវិករណី លោក ឈុន សុទ្ធាវណ្ណារី មានតួនាទីជាអនុ ប្រធានការិយាល័យ ស្រាវជ្រាវនិងបង្ក្រាប អំពើរត់ពន្ធតំបន់៥ បានដឹកនាំកំលាំង ចម្រុះចុះចាប់ទី តាំងលក់ម៉ូតូ សេរីថ្មីទំនើបៗ គ្មានពន្ធខាងលើនោះ ត្រូវបានប្រជាពល រដ្ឋនិងមហាជនរស់ នៅក្រុងប៉ោយប៉ែត បាននាំគ្នាបញ្ចេញ មតិរិះគន់ចំៗទៅ លើលោក ឈុន សុទ្ធាវណ្ណារី និងសមត្ថកិច្ចនគរបាល អាវុធហត្ថខេត្ត បន្ទាយមានជ័យ ថាឃើញតែក្រុម កំលាំងរបស់ លោកឈុន សុទ្ធាវណ្ណារី ចុះចាប់រឹបអូស ម៉ូតូតែមួយទីតាំង ដែលមានយី ហោឈ្មោះជុំ សារិទ្ធ លក់ទិញ ម៉ូតូគ្រប់ប្រភេទ តែមួយកន្លែងប៉ុណ្ណោះទេ រឺឯចំណែកទីតាំង ដែលដាក់តាំង លក់ម៉ូតូ សេរីទំនើបជា ច្រើនកន្លែងផ្សេងៗ ទៀតដែលគេសង្ស័យ អត់ព័ន្ធនាំចូលដែរ ដូចគ្នាលក់នៅក្រុង ប៉ោយប៉ែត មិន ឃើញក្រុមលោក គយចល័តរូបនេះ ដឹកនាំកំលាំង ទៅបង្ក្រាបសោះ ឬកន្លែងលក់ម៉ូតូ ជាច្រើនកន្លែង ខាងលើដែលអស់ លោកមិនចុះចាប់នោះ គឺជាឆ្នាំងបាយប្រចាំ ខែរបស់អស់ លោកមែនទេ?។

ប្រភពពីប្រជាពលរដ្ឋ ដែលរស់នៅក្បែរ កន្លែងកើតហេតុក្នុង ភូមិសាស្ត្រខាងលើ បានលើកឡើង ស្របគ្នាចំៗធ្ងន់ៗ ថានេះជាទង្វើ អយុត្តិធម៌ពេកហើយ សម្រាប់អ្នករកស៊ី ទិញលក់ម៉ូតូគ្រប់ ប្រភេទដូចគ្នា សោះបើជ្រុល ជាចុះចាប់ហើយ គួរតែមានវិធានការ ចាប់អោយអស់ទៅ ព្រោះទីតាំងលក់ម៉ូត មានច្រើនកន្លែងទៀត គ្មានពន្ធនាំចូលមក ក្រុងប៉ោយប៉ែត មានច្រើន ទីតាំងណាស់ សូមលោក ចុះបង្ក្រាប ឬចាប់ផងទៅទើប បានមានភាព យុត្តិធម៌ស្មើគ្នា។

ចំណែកម្ចាស់ទិញ លក់ម៉ូតូខាងលើវិញ បានលើកឡើង ទាំងរអ៊ូររទាំថា ធ្វើមេចបើពួក គាត់មានទុនរក ស៊ីបន្តិចបន្តួច ហើយស្ទះលុយ កាក់ទៀត ដោយសារ តែសេដ្ឋកិច្ច ជួបបញ្ហាជំងឺ វីរុសកូវីដ១៩ កំពុងរាតត្បាត ទើបធ្វើអោយពួក គាត់លក់មិនសូវ ដាច់ដូចកាលមុន ទើបស្ទះលុយយក ទៅធ្វើនិងបង់ពន្ធ  ទើបបានជាក្រុម គយចល័តច្រការ ខេត្តមន្ទាយមានជ័យ ចុះចាប់អញ្ចឹង ដែលពីមុនមក ធ្លាប់ទិញម៉ូតូយកមកកលក់ បានចូលធ្វើនិង បង់ពន្ធអស់ជាច្រើន គ្រឿងច្រើនឆ្នាំផងដែរ។

ប្រភពមួយផ្សេង ទៀតបានលើកឡើង ថានេះជាករណីអំពើ ពុករលួយមួយរបស់ មន្ត្រីគយចល័ត ប្រចាំការតាម ច្រករបៀងមួយ ចំនួនដែលហ៊ានបើក ភ្លើងខៀវអោយមាន ម៉ូតូគេចពន្ធហូរចូល មកកម្ពុជាដោយ សេរីបែបនេះ ប្រសិនបើគយ ចល័តប្រចាំតាម ច្រករបៀងមិន បើកដៃអោយទេ ធ្វើម្តេចមានម៉ូតូ គេចពន្ធ និងទំនិញគេចពន្ធ ផ្សេងៗទៀតចូកមកខាង ទឹកដីកម្ពុជាបាន បែបនេះឡើយ?៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *