(ខេត្តបន្ទាយមានជ័យ)៖ លោកឧត្តម សេនីយ៍ត្រី វង្ស វិត ស្នងររងនគរ បាលខេត្តបន្ទាយមានជ័យ បានផ្តាំផ្ញើដល់មន្ត្រីន គរបាលជាតិ ដែលទើបនឹងតែង តាំងមុខតំណែង និងតម្លើងឋានន្តរសក្តិ ត្រូវមានជំហរឹងម៉ាំ ស្មោះត្រង់ជាមួយជាតិ សាសនា ព្រះមហាក្សត្រ និងត្រូវមានភាព សាមគ្គីផ្ទៃក្នុង និងសហជា មួយអាជ្ញាធរ មន្ត្រីជំនាញ ដើម្បីបំរើ ការពារសន្តិសុខ ជូនប្រជាពលរដ្ឋ ស្របតាមគោលន យោបាយរបស់ ប្រមុខថ្នាក់ដឹកនាំ។
លោកស្នងការ រងនគរបាលខេត្ត បានថ្លែងបែបនេះ ពិធីប្រកាសផ្ទេរភារ កិច្ចតែងតាំង មុខតំណែង និងបំពាក់ឋានន្តរសក្តិ មន្ត្រីនគរបាលជាតិ នៃវរសេនាតូចនគរ បាលការពារព្រំដែន គោក៨១៥ និងអធិការដ្ឋាននគរបាល ស្រុកម៉ាឡៃ ចំនួន៥៤នាក់ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ នៅក្នុងវរសេនា តូចនគរបាលការ ពារព្រំដែនគោក៨១៥ ស្ថិតនៅក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
លោកស្នងការ រងនគរបាលខេត្ត បានបន្តថា ការបំពាក់ឋានន្តរសក្តិ និងផ្តល់មុខតំណែង គឺជាការយកចិត្តទុកដាក់ ដល់កងកម្លាំងយើង ដែលបានខិតខំ បំពេញភារកិច្ច ការងារ។
ទន្ទឹមនេះមន្រ្តីនគរបាល ត្រូវយកតួនាទីមុខតំណែង និងឋានន្តរសក្តិ ដែលទើបនឹង បំពាក់ទៅបម្រើសេវា សាធារណៈជូន ប្រជាពលរដ្ឋ នៅមូលដ្ឋាន ក្នុងគោលបំណង ឲ្យប្រជាពលរដ្ឋចូល រួមបង្ការទប់ស្កាត់បទ ល្មើសគ្រប់ប្រភេទ និងរក្សាការពារ សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម ឲ្យបានល្អ ជាពិសេស បញ្ហាចំពោះមុខនេះ គឺត្រូវសហការ ជាមួយអាជ្ញាធរ និងមន្ត្រីជំនាញ សុខាភិបាល ដើម្បីធ្វើការទប់ ស្កាត់ការរីករាល ដាលនៃជំងឺកូវីត១៩ និងអនុវត្តតាម បទបញ្ជារបស់ថ្នាក់ដឹកនាំ។
លោក ស្វាយ ជា អភិបាលរង ស្រុកម៉ាឡៃ បានកោតសរសើរ ដល់កងកម្លាំងវរសេនា តូចនគរបាលការពារ ព្រំដែនគោក៨១៥ និងកម្លាំងនគរ បាលនៃអធិការដ្ឋាន នគរបាលស្រុកម៉ាឡៃ ក្នុងការសហការ ជាមួយអាជ្ញាធរ ដែលបានយក ចិត្តទុកដាក់បំរើ ប្រជាពលរដ្ឋ ជាពិសេស ក្នុងអន្តរកាល នៃការរីករាល ដាលនៃជំងឺកូវីត១៩ កងកម្លាំងបានខិត ខំទាំងកម្លាំងកាយចិត្ត បំរើ និងផ្តល់ភាពកក់ ក្តៅដល់ប្រជា ពលរដ្ឋដែលទើប ត្រឡប់ពីប្រទេសថៃ ដោយមេខ្យល់ថៃ ដឹកមកដាក់ចោល តាមបន្ទាត់ព្រំដែន ក្នុងគោលបំណង ការពារការរីករាល ដាលនៃជំងឺកូវីត១៩ និងសន្តិសុខ សុវត្ថភាពរបស់ ប្រជាពលរដ្ឋ ផងដែរ៕