(ខេត្តកំពង់ធំ)៖ កម្លាំងកងរាជអាវុធហត្ថ ស្នាក់ការសន្តិសុខ ៦០១ដឹកនាំដោយ លោកវរសេនីយ៍ ត្រីសួស សុវណ្ណា ប្រធានស្នាក់ សន្តិសុខ៦០១ បានចេញបង្ក្រាប ករណីចោរលួចម៉ូតូ ពីខេត្តសៀមរាប ឆ្លងកាត់មក ខេត្តកំពង់ធំនិងឃាត់ ខ្លួនជនសង្ស័យបាន១ នាក់កាលពីព្រឹក ទៀបភ្លឺថ្ងៃទ២២ ខែមេសាឆ្នាំ២០២០ ស្ថិតនៅក្នុងចំណុច ភូមិជ័យជំនះឃុំកកោះ ស្រុកសន្ទុកខេត្តកំពង់ធំ។
សមត្ថបានប្រាប់ អោយដឹងថាជន សង្ស័យដែលកម្លាំង សន្តិសុខ៦០១ឃាត់ ខ្លួនបានមាន ឈ្មោះកែវ ពិសិដ្ឋ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរសន្តិសុខ យាមបារបារាំង រស់នៅភូមិវត្តបូរ សង្កាត់សាលា កំរើក ក្រុងសៀមរាប ខេត្តសៀមរាប។
ក្រោយពីឃាត់ខ្លួនជនសង្ស័យកម្ឡាំងជំនាញដកហូតបានវត្ថុបានរួមមានម៉ូតូហុងសេរី២០១៩ ពណ៌ខ្មៅចំនួន០១គ្រឿង កាំបិតតាំងតោចំនួន០១ សាក់កាដូសំរាប់ដាក់ខោអាវចំនួន០១ និង កូនសោកុងតាក់ចំនួន០១។
ក្រោយពីឃាត់ខ្លួនជន សង្ស័យខាងលើ ត្រូវបានកម្លាំង អាវុធហត្ថ សន្តិសុខ៦០១ បានបញ្ជូនខ្លួនមក កាន់ទីបញ្ជាកាមូល ដ្ឋានអាវុធហត្ថ ស្រុកសន្ទុកដើម្បី ចាត់ការទៅ តាមនិតិវិធីច្បាប់៕