(ខេត្តបន្ទាយមានជ័យ)៖ មនុស្ស២នាក់បានស្លាប់ ភ្លាមៗនៅនិងកន្លែងពេល ដែលជិះម៉ូតូឌុបគ្នាទៅបុក និងគោយន្តកន្ត្រៃពី ក្រោយពេញទំហឹង នៅវេលាម៉ោង៧និង ៣០នាទីយប់ថ្ងៃទី២៣ខែ មេសាឆ្នាំ២០២០ នៅលើកំណាត់ ផ្លូវជាតិលេខ៦ ចំណុចព្រំប្រទល់ ខេត្តសៀមរាននិង ខេត្តបន្ទាយមានជ័យ មានចម្ងាយ ១០០ម៉ែត្រ ស្ថិតក្នុងភូមិទឹកជោរ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
នគរបាលមូលដ្ឋាន បានឲ្យដឹងថាជនរង គ្រោះដែលស្លាប់ ដល់២នាក់នោះ មិនទាន់ស្គាល់ អត្តសញ្ញាណនៅឡើយទេ ។នគរបាលមូលដ្ឋានបានបញ្ជាក់ឲ្យដឹងបន្តទៀតថានៅមុនពេលកើតហេតុនោះម៉ូតូជនរង គ្រោះបានបើកពី លិចទៅកើត ស្របគ្នាជាមួយគោយន្ត ពេលបើកទៅដល់ ចំណុចកើតហេតុ ស្រាប់តែបើក រេចង្កូតទៅ បុកគោយន្តកន្ត្រៃ ដឹកបង្គោលក្រាក់ ពេញទំហឹងក្នុង ស្ថានភាពមេឃងងឹត បណ្តាលឲ្យអ្នក បើកម៉ូតូនិងអ្នករួមដំ ណើរស្លាប់ទាំង២ នាក់ភ្លាមៗនៅ នឹងកន្លែង ចំណែកអ្នក បើកគោយន្តកន្ត្រៃ ក្រោយពីកើត ហេតុបានរត់ គេចខ្លួនបាត់ បន្សល់ទុកតែ គោយន្តនៅនឹងកន្លែង ។
នគរបាលមូលដ្ឋាន បានបញ្ជាក់ទៀតថា ចំពោះមូលហេតុបង្ក ឲ្យគ្រោះថ្នាក់នេះគឺ បណ្តាកមកពី គោយន្តកន្ត្រៃ បើកពេលយប់ គ្មានភ្លើងបំភ្លឺ ចំណែកម៉ូតូបើកក្នុង ល្បឿនលឿន។
ក្រោយពីកើតហេតុ សពជនរងគ្រោះត្រូវ បាននគរបាលដឹក តាមរថយន្តរបស់ អធិការយកទៅ ប្រគល់ទៅឲ្យក្រុម គ្រួសារដល់ផ្ទះធ្វើបុណ្យ តាមប្រពៃណីចំណែក ម៉ូតូនិងគោយន្ត កន្ត្រៃយកទៅ រក្សាទុកនៅ អធិការដោះស្រាយ នៅពេលក្រោយ៕