(ខេត្តបាត់ដំបង)៖ នៅរសៀលថ្ងៃទី៣០ ខែកក្តដា ឆ្នាំ២០១៩ វេលាម៉ោង ១៦និង៤៥នាទី នៅចំណុចក្រុមទី០៣ ភូមិវត្តរកា សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កំលាំងជំនាញប្រឆាំង គ្រឿងញៀន នៃអធិការដ្ឋាន នគរបាលក្រុង បាត់ដំបង បានធ្វើការបង្ក្រាប ក្នុងបទល្មើសជាក់ស្តែង ធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន១នាក់ ពីបទជួញដូរដោយ ខុសច្បាប់នូវសារធាតុញៀន ។
សមត្ថកិច្ចបាន ប្រាប់អោយដឹងថា សង្ស័យដែលកម្លាំង ជំនាញឃាត់ខ្លួន នោះមានឈ្មោះ អ៉ិន ខេមរា ហៅ ប៉ិប ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិកំប៉ូវ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។
កម្លាំងជំនាញរឹប អូសបានវត្ថតាង រួមមានម្សៅក្រាមពណ៌ សថ្លាច្រកក្នុងថង់ ប្លាស្ទិចថ្លា ចំនួន ០៣ថង់(ធំ១ថង់ តូច២ថង់), ទូរសព្ទ័ដៃចំនួន១គ្រឿង, ដបកែឆ្នៃ សំរាប់ជក់ថ្នាំញៀនចំនួន១, អំពូលសំរាប់ជក់ថ្នាំញៀន២, ទុយោជ័រមួយចំនួន , និងថង់ប្លាស្ទីចសំរាប់ ច្រករំលែកថ្នាំញៀន លក់មួយចំនួន។
បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាង សំណុំរឿងបញ្ជូន ទៅកាន់ស្នារនគរបាល ខេត្តបាត់ដំបងដើម្បី ចាត់ការ បន្តទៅតាមនិតិវិច្បាប់៕ ដោយ លោកមុត ចន្ត្រា