(ភ្នំពេញ)៖យោងតាមលិខិត លេខ២២១១ ចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ក្រសួងមហាផ្ទៃ បានសម្រេចផ្អាក ការងារជាបណ្ដោះអាសន្ន ចំពោះ លោកឧត្ដមសេនីយ៍ត្រី ស្រេង សុខា ពីស្នងការរង នៃ ស្នងការដ្ឋាន នគរបាលខេត្តកណ្ដាល និងបានតម្រូវអោយ លោកទៅបង្ហាញខ្លួន នៅនាយកដ្ឋានបុគ្គលិក ក្រសួងមហាផ្ទៃ ដើម្បីរង់ចាំការសម្រេចជាថ្មី ។
គួរបញ្ជាក់ថា កន្លងទៅលោកឧត្ដមសេនីយ៍ត្រី ស្រេង សុខា ត្រូវបានអភិបាល ខេត្តកណ្ដាល ចោទប្រកាន់ថា បានឃុបឃិតគ្នាក្លែង ឯកសារយកដីរដ្ឋ នៅក្រុងតាខ្មៅ ខេត្តកណ្តាល ។