ពលរដ្ឋសម្រុកដក ផ្សិតផ្ចិកលក់ ដោយសារ ទីផ្សារឆ្នាំ នេះមានតម្លៃ ខ្ពស់ជាងឆ្នាំមុនៗ !

(ខេត្តស្វាយរៀង)៖ ពលរដ្ឋជាច្រើនគ្រួសារ ដែលរស់នៅ ក្នុងភូមិព្រៃផ្តៅ សង្កាត់បាទី ក្រុងបាវិត បាននាំគ្នាសម្រុក ទៅដកផ្សិតផ្ចាក់ ដែលកំពុង មានទីផ្សារយ៉ាងល្អ ។

បើតាមការលើក ឡើងពីអាជីវករម្នាក់ ដែលប្រកបរបរ ដកផ្សិតផ្ចាក់លក់បាន លើកឡើងថា សម្រាប់គ្រួសារលោកស្រី បាននាំគ្នាចូលទៅ ដកផ្សិតនៅចំណុច ចំការប្រេងខ្យល់ និងតំបន់ សហគមន៍កូន គគីរចាប់ពី ម៉ោង២ទៀបភ្លឺ រហូតដល់ម៉ោង ៥ទៀបភ្លឺទើបសម្រាក និងយកផ្សិត ដែលដកបានទៅ លក់នៅទីផ្សារ ។

ប្រភពខាង លើបានបន្តថា ក្នុងមួយថ្ងៃគ្រួសារ លោកស្រីអាច ដកផ្សិតបាន៥ ទៅ៦គីឡូទៅតាម ទីតាំងដែលមាន ផ្សិតដុះច្រើនឬតិច  ហើយផ្សិតដែល ដកបានលោកស្រី លក់អោយអ្នកដំណើរ និងពលរដ្ឋក្នុងស្រុក ក្នុង១គីឡូក្រាម បាន២ម៉ឺន ទៅ៣ម៉ឺនរៀល ដែលតម្លៃនេះអាច ធ្វើការផ្គត់ផ្គង់ជីវ ភាពគ្រួសារលោកស្រី បានមួយកម្រិត ថែមទៀត ក្រៅពីការងារ ដកផ្សិតលក់ គ្រួសារលោក ស្រីបានធ្វើស្រែ ចំការ និងខ្លះទៀត ធ្វើការរោង ចក្រផងដែរ ។

ប្រភពខាងលើបាន បញ្ជាក់បន្ថែមថា ការដកផ្សិតនេះមិន មែនជាអាជីពប្រចាំ ដូចការងារ រោងចក្រ និង ធ្វើស្រែចម្ការ ឬលក់ដូរនោះទេ គ្រាន់តែជាការងារ បន្ថែមដើម្បីទទួល បានថវិការបន្តិចបន្ទួច ដើម្បីផ្គត់ផ្គង់បន្ថែមប៉ុណ្ណោះ ព្រោះផ្សិតដុះនៅតែដើមឆ្នាំ (គឺនៅពេលភ្លៀងធ្លាក់ដំបូង) ហើយរយៈពេល ទទួលផលវិញនោះ មានប្រហែលជា បីខែប៉ុណ្ណោះ ហើយយើងក៏មិនអាច ដកបានរាល់ ថ្ងៃនោះទេ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *