(ខេត្តបន្ទាយមានជ័យ)៖ សេចក្ដីរាយការណ៍ ពីច្រកព្រំដែនអន្ថរជាតិ ប៉ោយប៉ែតមកថា ប៉ុស្តិ៍នគរបាលច្រកទ្វារ ព្រំដែនអន្តរ ជាតិប៉ោយប៉ែត បានទទួល បដិសណ្ឋារកិច្ច និងប្រាថាប់ត្រា ចូលប្រទេស ជូននិស្សិតកម្ពុជា ដែលបានទៅសិក្សា នៅសាកលវិទ្យាល័យ កសិកម្ម និងបច្ចេកវិទ្យា ស្រះកែវ ចំនួន២៥នាក់ ក្នុងនោះស្រី០៦នាក់។
និស្សិតទាងនេះ បានត្រឡប់មកវិញ តាមច្រកទ្វារ ព្រំដែនអន្តរជាតិ ខ្លងលឹក-ប៉ោយប៉ែត កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ក្រោយបញ្ចប់វគ្គសិក្សា នៅសាកលវិទ្យា ល័យកសិកម្ម និងបច្ចេកវិទ្យា ស្រះកែវ ប្រទេសថៃ។
និស្សិតទាំង២៥ នាក់ខាងលើ ត្រូវបានកម្លាំង នគរបាលអន្តោ ប្រវេសន៍ប៉ុស្តិ៍ បានសហការ ជាមួយ មន្រ្តីចត្តាឡីស័ក នៃមន្ទីរសុខា ភិបាលខេត្តបន្ទាយមានជ័យ ដែលប្រចាំការ នៅច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត ធ្វើការវាស់កម្ដៅ និងត្រួតពិនិត្យសុខភាព យ៉ាងហ្មត់ចត់ជាទីបំផុត មុននឹងអនុញ្ញាត ឲ្យចូលប្រទេសវិញ៕