(បន្ទាយមានជ័យ)៖ ថ្ងៃអង្គារ៍ ១៤រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានបើកវគ្គបំប៉ន រយៈពេលវែង ស្តីពីកិច្ចការពារសន្តិសុខ និងរក្សាសណ្តាប់ធ្នាប់ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកង រាជអាវុធហត្ថខេត្ត ដោយមានការអញ្ជើញ ចូលរួមពីសំណាក់លោក មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ លោកនាយការិយាល័យ លោកមេបញ្ជាការ មូលដ្ឋានកងរាជអាវុធ ហត្ថក្រុង-ស្រុកទាំង៩ នាយទាហាន- នាយទាហានរង នៃកងរាជអាវុធហត្ថ និងសិក្ខាកាម ជាច្រើនរូប ។
ក្នុងពិធីបើកវគ្គ ហ្វឹកហ្វឺននេះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការបានធ្វើ ការផ្តាំផ្ញើដល់សិក្ខា កាមទាំងអស់ថា វគ្គហ្វឹកហ្វឺននេះ គឺជាវគ្គពិសេសបំផុត ដោយយើងបាន បញ្ចូលមុខវិជ្ជាមួយទៀត គឺ លំហាត់ ក្បាច់គុណបុក្កតោ ដូចនេះសិក្ខាកាមទាំង អស់ត្រូវយកចិត្តទុក ដាក់អនុវត្តន៍ទៅ តាមបទបញ្ជា ការចង្អុលបង្ហាញ របស់គ្រូបង្វឹក និងការគោរពវិន័យ ឲ្យបានជាដាច់ខាត ព្រោះការហ្វឹកហ្វឺន បំប៉នជំនាញវគ្គនេះ គឺបង្កើនសមត្ថភាពរបស់ខ្លួន ដើម្បីឲ្យការអនុវត្តន៍ តួនាទី-ភារកិច្ច ឲ្យកាន់តែមានប្រសិទិ្ធ ភាពខ្ពស់ និងរួមចំណែក ក្នុងកិច្ចការរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សង្គមជាតិយើងផងដែរ។
លោកឧត្ដមសេនីយ៍ត្រី មេបញ្ជាការបាន បញ្ជាក់ទៀតថា តាមបទបញ្ជាលោក នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេរភូមិន្ទ មេបញ្ជាការកងរាជ អាវុធហត្ថលើផ្ទៃប្រទេស បានដាក់ផែនការ ឲ្យគ្រប់ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថទូទាំងប្រទេស ត្រូវយកចិត្តទុកដាក់ ហ្វឹកហ្វឺនដល់កងកម្លាំង ដើម្បីពង្រឹងសមត្ថភាពខ្ពស់ និងកាយសប្បទា ឲ្យបានរឹងមាំ ជាពិសេស ខេត្តដែលនៅជាប់ព្រំដែន ត្រូវតែហ្វឹកហាត់ជា ប្រចាំដើម្បីបង្រ្កាបរាល់ បទល្មើសនៅតាមព្រំដែន ឲ្យមានប្រសិទ្ធិភាព៕ ដោយលោក មុត ចិន្ត្រា