ភ្លៀងលាយខ្យល់ កន្ត្រាក់បណ្តាលឱ្យ ប៉ើងដំបូលផ្ទះប្រជា ពលរដ្ឋនៅខេត្ត ប៉ៃលិន៦៧ខ្នង

(ខេត្តប៉ៃលិន) ៖ យោងតាមរបាយ ការណ៍នៃស្នងការ នគរបាលខេត្តប៉ៃលិន បានឱ្យដឹងថា កាលពីវេលាម៉ោង៤ និង៣០នាទី រសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ មានភ្លៀងធ្លាក់ លាយឡំខ្យល់កន្រ្តាក់ មួយករណី បណ្តាលអោយ ប៉ើងដំបូលផ្ទះប្រជាពល រដ្ឋចំនួន៦៧ផ្ទះ និងរបើកដំបូល សាលាសង្កាត់០១ខ្នង រលំស្លាកគណបក្ស ប្រជាជន កម្ពុជា១ផ្ទាំងធំ ខ្យល់កន្ត្រាក់នេះ បានធ្វើឱ្យរលំដើម ឈើកាត់ផ្លូវ  និងដាច់ខ្សែ ភ្លៀងអគ្គិសនីផងដែរ ។

បើយោងតាមរបាយ ការណ៍សមត្ថកិច្ចបាន ឱ្យដឹងទៀតថា នៅក្នុងក្រុងប៉ៃលិន រងការខូចខាត ចំនួន០៧ខ្នងផ្ទះ ទី១. ឈ្មោះ យឹម សាមេត ភេទស្រី អាយុ៤៧ឆ្នាំ ផ្ទះទំហំ៥x១១ម៉ែត្រ ខូចខាតដំបូល ស័ង្កសី ប្រហែល ៥០% ។២. ឈ្មោះ ព្រុំ ស៊ីថា អាយុ៦២ឆ្នាំ ភេទប្រុស ផ្ទះទំហំ៧x៨ម៉ែត្រ ខូចខាតដំបូលទាំងស្រុង ។ ៣. ឈ្មោះ ថា ស្រីម៉ៅ ភេទស្រី អាយុ៣១ឆ្នាំ រោងលក់ចាប់ហួយ ៣x៥ម៉ែត្រ របើកស័ង្កសី ចំនួន៣សន្លឹក និង ផ្ទះទំហំ ៦x៩ម៉ែត្រ ខូចខាតសុីប្រូចំនួន៦សន្លឹក ។ ៤. ឈ្មោះ កាន់ គា ភេទប្រុស អាយុ៥៦ឆ្នាំ ខូចខាតរោងលក់ បបរប្រក់ស័ង្កសី ទំហំ២x៣ម៉ែត្រ ខូចខាតទាំងស្រុង ។ទី៥. ឈ្មោះ មុំ ចាន់លីន ភេទស្រី អាយុ៣២ឆ្នាំ ផ្ទះទំហំ៥x៦ ម៉ែត្រ របើកដំបូលស័ង្ក សីទាំងស្រុង ។ ៦. ឈ្មោះ មុំ ដា ភេទប្រុស អាយុ៥៤ឆ្នាំ ផ្ទះទំហំ៥x៧ម៉ែត្រ របើកដំបូល ស៊ីប្រូ ប្រហែល៥០% ។៧. សាលាសង្កាត់បរយ៉ាខា បណ្តាលអោយ ខូចខាតក្បឿងប្រហែល ៥០សន្លឹក និងរលំស្លាក គណៈបក្ស ប្រជាជនកម្ពុជា  ចំនួន១ផ្ទាំងធំ ។ ហើយនឹងរលំដើម ឈើកាត់ផ្លូវ ដាច់ធ្លាក់ខ្សែ ភ្លើងអគ្គិសនី នៅផ្លូវជាតិលេខ៥៧ ក្នុងភូមិទួលល្វា សង្កាត់ទួលល្វា ក្រុងប៉ៃលិន បណ្តាលឱ្យស្ទះ រថយន្តជិត១ម៉ោង ។

ចំណែកនៅស្រុក សាលាក្រៅចំនួន ៦០ខ្នងផ្ទះ ក្នុងឃុំស្ទឹងកាច់ ចំនួន០៣ខ្នងផ្ទះ ក្នុងឃុំអូរអណ្ដូង ចំនួន០៥ខ្នងផ្ទះ និងនៅក្នុង ឃុំស្ទឹងត្រង់ ចំនួន៥២ខ្នងផ្ទះ តែមិនបណ្តាល ឱ្យរងរបួស នរណាម្នាក់ទេ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *