(ខេត្តបន្ទាយមានជ័យ)៖ ក្នុងស្រុកម៉ាឡៃ១ សោះផ្ទះប្រជាពលរដ្ឋ រងគ្រោះដោយខ្យល់ កន្ត្រាក់មាន ចំនួនដល់ទៅ ចំនួន ២៦១ខ្នង មាន៤ឃុំ ធ្ងន់មានចំនួន៦៧ ខ្នង ស្រាលចំនួន១៩៤ខ្នង និងរបួសស្រ្តីធ្ងន់១នាក់ ខ្យល់កន្ត្រាក់ កើតឡើង នៅយប់ថ្ងៃទី២៣ ខែ មេសា ឆ្នាំ២០២០។
បើតាមការអះអាង របស់មន្ត្រីមូលដ្ឋាន បានឲ្យដឹងថានៅ យប់ថ្ងៃទី២៣នោះ មានភ្លៀងធ្លាក់១មេ យ៉ាងធំអមទៅដោយ ខ្យល់កន្រ្កាក់បោក បក់មកចំ ៤ឃុំ ក្នុងនោះ មានឃុំ អូរស្រឡៅ ធ្ងន់២ខ្នង ស្រាល១៦ខ្នង ឃុំទួលពង្រ ធ្ងន់១៩ខ្នង ស្រាល៦៤ខ្នង របួសស្ត្រីម្នាក់ធ្ងន់ ឃុំអូរតាព័រ ធ្ងន់៤៣ខ្នង ស្រាល១១០ខ្នង ឃុំបឹងបេង ធ្ងន់៣ខ្នង ស្រាល៣ខ្នង សរុប ធ្ងន់ ស្រាល ២៦១ខ្នង។
មន្ត្រីមូលដ្ឋានបាន បញ្ជាក់ឲ្យដឹងទៀត ក្រោយពីផ្ទះប្រជាពល រដ្ឋដួលរលំរួចមក នៅរសៀល ថ្ងៃទី ២៤ ខែ មេសា ឆ្នាំ២០២០នោះលោក ឧត្តមសដនីយ៍ត្រី បោន ប៊ិន មេបញ្ជាកងរាជ អាវុធហត្ថខេត្ត អមដំណើរដោយលោក ឧត្តមសេនីយ៍ត្រី តឹក ប៊ុនធឿន មេបញ្ជាការ រងទិសទី១ យោធភូមិភាគទី៥ លោក វរសេនីយ៍ឯក សឹង្ហ ទុំ មេបញ្ជាការស្តីទី កងពលតូចថ្មើរ ជើងលេខ៥១ បាននាំយក ស័ង្កសីចំនួន៣.៤៩៣សន្លឹក ដែលជាអំណោយ សប្បុរសធ៌មរបស់ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ យកទៅចែក ជូនដោយផ្ទាល់ដៃ ដល់ប្រជាពលរដ្ឋ រងគ្រោះដោយខ្យល់ កន្ត្រាក់ទាំង២៦១គ្រួសារ ក្នុងនោះបានបន្ត ដំណើរយកថវិកា ទៅឧបត្ថម្ភដល់ ស្ត្រីដែលរងគ្រោះ ដោយខ្យល់កន្ត្រាក់ ធ្ងន់កំពុងសម្រាក ព្យាបាលនៅ មន្ទីរពេទ្យបង្អែក ស្រុកម៉ាឡៃ ចំនួន២០០ដុល្លា ព្រមទាំងឧបត្ថម្ភ ថវិកាមួយចំនួនទៀត ដល់អ្នកជម្ងឺកំពុង សម្រាកព្យាបាល ចំនួន១៨នាក់ នៅមន្ទីរពេទ្យ នោះផងដែរ៕