រថយន្តកែឆ្នៃដឹក ឥដ្ឋមួយគ្រឿង បើកបុករថយន្ត ម៉ាសស្តាពីក្រោយ ផ្ទប់ដើមឈើ បណ្តាលឲ្យ មនុស្ស២ នាក់រងរបួស

(ខេត្តសៀមរាប)៖ យ៉ាងហោចណាស់ ក៏មានអ្នករងរបួស ធ្ងន់និងស្រាល២នាក់ ក្នុងករណីគ្រោះថ្នាក់ ចរាចររវាងរថយន្ត កែឆ្នៃដឹកឥដ្ឋមួយ គ្រឿងបុកនិងរថយន្ត ម៉ាសស្តារពីក្រោយ បណ្តាលទៅបុកដើម ឈើបន្តរទៀត ហេតុការនេះកើត ឡើងកាលពីរសៀល ថ្ងៃទី២៣ខែមេសា ឆ្នាំ២០២០វេលាម៉ោង ០៣និង៥៥នាទី នៅលើបណ្តោយ ផ្លូវជាតិលេខ៦ចន្លោះ គីឡូម៉ែត្រលេខ២៨៤ និង២៨៦ស្ថិតក្នុង ភូមិគោករលួសឃុំ ដំដែកស្រុក សូទ្រនិគម ខេត្តសៀមរាប។

ប្រភពពីសមត្ថកិច្ចបាន អោយដឹងថារថយន្ត បង្ករប្រភេទរថយន្ត កែឆ្នៃដឹកឥដ្ឋបើក បរដោយឈ្មោះហឿន ព្រីង ភេទប្រុស អាយុ ៤៤ឆ្នាំ ទីលំនៅភូមិ រលួសឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាបនិង អ្នករួមដំណើរ ឈ្មោះ ឡាន សុខី ភេទស្រី អាយុ ១៥ឆ្នាំ បានរងរបួស រស់នៅក្នុងភូមិឃុំ ជាមួយគ្នា។

ចំណែករងយន្ត រងគ្រោះម៉ាកម៉ាស ស្តាព៌ណសពាក់ ស្លាក់លេខបន្ទាយ មានជ័យ២E-១៦១៧ បើកបរដោយ ឈ្មោះយាន រី ភេទប្រុស អាយុ ៤០ឆ្នាំ បានរងរបួស រស់នៅភូមិប៉ាលិ លេយ្យសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានប្រាប់ អោយដឹងទៀតថា មុនពេលកើតហេតុ គេឃើញរថយន្តរងគ្រោះ បានធ្វើដំណើរពី កើតទៅលិច ស្រាប់តែរថយន្ត កែឆ្នៃដឹកឥតធ្វើ ដំណើរពីត្បូង ទៅជើង រួចបត់ទៅកើត មកបុករថយន្តពីក្រោយ ហើយបន្ត ទៅបុកដើមឈើ បណ្ដាលឲ្យមនុស្ស រងរបួសតែម្ដង។

ក្រោយពីកើតហេតុ សមត្ថកិច្ចចុះដល់ទីតាំង និងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាន នគរបាលស្រុកសូនិគម ដើម្បីរង់ចាំដោះ ស្រាយតាមនីតិវិធី ចំណែកអ្នករងរបួស ត្រូវបានបញ្ជូនទៅ សម្រាកព្យា បាលនៅមន្ទីរពេទ្យ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *