(ខេត្តបាត់ដំបង)៖ ករណីគ្រោះថ្នាក់ចរាចរ រវាងម៉ូតូនិងម៉ូតូ បណ្តាលមនុស្ស ស្លាប់១នាក់និង ម្នាក់ទៀតបាន រងរបួសធ្ងន់ហេតុការ នេះកើតឡើងកាល ពីរសៀលថ្ងៃទី២០ ខែមេសាឆ្នាំ២០២០ នៅលើផ្លូវជាតិ លេខ៥៧ត្រង់ចំណុច ក្រុមទី០៦ស្ថិតក្នុង ភូមិវាសវង់ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
សមត្ថកិច្ចបានឲ្យដឹថា បណ្តាលអោយម៉ូតូម៉ាក ឌ្រីមសេរី២០០៨ពណ៍ ខ្មៅពាក់ស្លាក់លេខ 1D-4199 បាតដំបង បើកបរដោយឈ្មោះ ឈុំ សាត ភេទ ប្រុស អាយុ ៦៤ឆ្នាំ រស់នៅភូមិ ត្រពាំងព្រលិត ឃុំសន្តិភាពស្រុក សំពៅលូន ខេត្តបាត់ដំបង របួសក្បាល (ធ្ងន់) បញ្ជួនទៅពេទ្យ ខេត្តបាត់ដំបង នឹងម៉ូតូម៉ាក ឌ្រីមសេរី ២០១៥ពណ៍ខ្មៅ ស្លាកលេខ 1V-2519 បាត់ដំបង បើកបរដោយឈ្មោះ យឿង ពិសី ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់បណ្តោះ អាសន្ន ភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង របួសធ្ងន់ និងបញ្ជួនទៅមន្ទីរ ពេទ្យបង្អែកស្រុកសំពៅ លូនក្រោយមកបាន ដាច់ខ្សល់ស្លាប់ នៅមន្ទីរពេទ្យ។
សមត្ថកិច្ចនគបាល ចរាចរណ៍បាន បញ្ជាក់ថាមូលហេតុ អ្នកបើកម៉ូតូ ឌ្រីម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០០៨ បើកខាងមុខបត់ធ្វេង ខ្វះការប្រុងប្រយត្ន័ ហើយអ្នកបើកម៉ូតូម៉ាក ហុងដាឌ្រីម សេរីឆ្នាំ២០១៥ បើកពីក្រោយមាន ល្បឿនលឿន ក៏បាន បុកតែម្តង ។
ក្រោយពីកើតហេតុ កម្លាំងជំនាញនគរបាល ចរាចរស្រុកសំពៅលូន បានចុះមកដល់កន្លែង កើតហេតុ និងបានធ្វើការវាស់ វែងព្រមទាំងនាំយក វត្ថុតាងទាំង២ខាង លើមកកាន់អធិការ រដ្ឋាននគរបាលស្រុក សំពៅលូនដើម្បីរង ចាំដោះស្រាយ នៅពេលក្រោយ។
ចំណែកាកសពក្រោ ពីកម្លាំងជំនាញបាន ពិនិត្យរួចរាល់ហើយ ក៏បានប្រគល់ទៅ អោយសាច់ញាតិ ដើម្បីយកទៅធ្វើ បុណ្យតាមប្រពៃណី៕