មន្ត្រីយោធាម្នាក់បើក រថយន្តពាក់ស្លាក លេខ(ខ.ម) កៀរម៉ូតូបណ្តាលឲ្យដួល និងរបួសមនុស្ស២នាក់ ក្នុងនោះមានព្រះ សង្ឃមួយអង្គផង

(ខេត្តកំពង់ធំ)៖ ករណីគ្រោះថ្នាក់ ចរាចរមួយកើតឡើង រវាងរថយន្តស្លាក់លេខ ខេមរភូមិន្ទមួយគ្រឿង បុកនិងម៉ូតូបណ្តាល រងបួសធ្ងន់និងស្រាស២ នាក់ក្នុងនោះមានព្រះ សង្ឃមួយអង្គផង ដែរហេតុការនេះ កើតឡើងកាលពី ព្រឹកថ្ងៃទី២២ខែ មេសាឆ្នាំ២០២០ វេលាម៉ោង១១និង០០នាទី នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ ១៧២និង១៧៣ស្ថិត ក្នុងភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានប្រាប់ អោយដឹងថាករណី គ្រោះថ្នាក់ចរាចរ ខាងលើនេះបង្ករ ឡើងដោយរថយន្តម៉ាក លុចស៊ីស៣៣០ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ខេមរភូមិន្ទ២-២៩៤៦ បើកបរដោយឈ្មោះ កាន់ សុខជា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ ទាហាន រស់នៅភូមិ ជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុក ជាំក្សាន្ត ខេត្ត ព្រះវិហារ។

ចំណែកជន រងគ្រោះឈ្មោះ លន់ ចាន់ណា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិជីអាប់ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ បើកបរម៉ូតូម៉ាកឌ្រីម C125 ពណ៌ខ្មៅ គ្មានពាក់ ស្លាក់លេខ រងរបួសធ្ងន់ ដោយបានពាក់ មួកសុវិត្ថភាពត្រឹមត្រូវ និងព្រះសង្ឃមួយអង្គ ដែលបានរួមដំណើរ ជាមួយព្រះនាម ពើ ប៉ុម មានជន្មាយុ ២០ព្រះវស្សា គង់នៅវត្ត ពោធិ៍ដំណាក់ ភូមិដំណាក់ ឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ បានរងរបួសធ្ងន់ ភ្លាមៗនោះ ជនរងគ្រោះ ត្រូវបានដឹកបញ្ជូន ទៅកាន់មន្ទីរ ពេទ្យ ដើម្បីជួយ សង្រ្គោះបន្ទាន់ផងដែរ ។

សមត្ថកិច្ចបានបញ្ជាក់ អោយដឹងទៀតថា អ្នកបើកបររថយន្ត បង្ករខាងលើនេះ ភ្លាមៗព្យាយាមបើក រថយន្តគេចពី កន្លែងកើតហេតុ រហូតមកដល់ចំណុច ភូមិខ្មាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ទើបត្រូវបានកងរាជអាវុធហត្ថ ស្រុកប្រាសាទបល្ល័ង្គ ធ្វើការឃាត់ខ្លួន បានប្រគល់ឲ្យ សមត្ថកិច្ចស្រុកកំពង់ស្វាយ ទៅទទួលយកចាត់ការតាមផ្លូវច្បាប់។

សមត្ថកិច្ចបានឲ្យដឹង ថាមូលហេតុនេះ បង្កឡើងដោយអ្នក បើកបររថយន្ត បើកបរវ៉ាជែង ខ្វះការប្រុងប្រយ័ត្ន ទើបណ្តាលឲ្យកៀរម៉ូតូ ដួលរងរបួសធ្ងន់ ២នាក់បែបនេះ ។

ក្រោយកើតហេតុ ជនបង្ករួមទាំងវត្ថុតាង ត្រូវបានសមត្ថ កិច្ចមូលដ្ឋាន នាំទៅកាន់អធិកា រដ្ឋាននគរបាល ស្រុកកំពង់ស្វាយ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាម និតិវិធីផ្លូវច្បាប់ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *