(ខេត្តបាត់ដំបង)៖ នៅព្រលប់ថ្ងៃទី៣០ ខែកក្កដាឆ្នាំ២០១៩ វេលាម៉ោង១៩និង០០នាទី មានករណី អំពើហឹង្សាមួយ នៅចំណុចផ្ទះលេខ ៨៣១ ក្រុមទី២៥ ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងបាត់ដំបង បានធ្វើការឃាត់ខ្លួន ជនសង្ស័យបានចំនួន ០២នាក់ និងបានបញ្ជូនមក បញ្ជាការរដ្ឋានកង រាជអាវុធហត្ថក្រុង។
សមត្ថកិច្ចបានប្រាប់ អោយដឹងថាជន សង្ស័យទី១. ឈ្មោះ សឺន សុខហេង ហៅ ហ៊ីង ភេទប្រុស អាយុ ១៦ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិអណ្តូងព្រីង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបងខេត្តបាត់ដំបង និងទី២. ឈ្មោះ សុខ លាងហេង ភេទប្រុស អាយុ ១៥ ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិដង្កោទាប សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
កម្លាំងជំនាញដក ហូតបានវត្ថុតាង រួមមានកាំបិតសាមម៉ូរ៉ៃ ចំនួន២ដើម ដំថ្មចំនួន៣ដុំទូរស័ព្ទ ចំនួន១គ្រឿងលោហ ធាតុពណ៌លឿង (ខ្សែក) បណ្តោងសត្វ សឹង្ហចំនួន ០១ ខ្សែ ម៉ូតូហុងដាទ្រីម ចំនួន ០១ គ្រឿង។
សមត្ថកិច្ចបានអោយ ដឹងទៀតថាយោង តាមបណ្តឹង របស់ជនរង គ្រោះឈ្មោះ អ៉ឹម ចាន់ថន ភេទស្រី អាយុ ៤៦ ឆ្នាំ មុខរបរ លក់ដូរ និងជនរង គ្រោះឈ្មោះ សេង តាក់ម៉ ភេទប្រុស អាយុ ១៦ ឆ្នាំ មុខរបរ សិស្ស អ្នកទាំងពីរនាក់ មានទីលំនៅ ភូមិ/សង្កាត់ កើតហេតុខាងលើ ដែលបានធ្វើ សកម្មភាពយក កាំបិតសាំម៉ូរ៉ៃ ដេញកាប់ និងយកដុំថ្មគប់ទៅ លើជនរងគ្រោះ ខាងលើ តែមិនបណ្តាលឲ្យ រងរបួសអ្វីឡើយ ។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងកំពុង ធ្វើការសាកសួរនៅ ទីបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងបាត់ដំបង និងកសាងសំណុំរឿង បញ្ជូនទៅកាន់ទី បញ្ជាការរដ្ឋានកង រាជអាវុធហត្ថខេត្ត ដើម្បីចាត់ការ បន្តរទៅតាមនីតិវិធី ៕ ដោយលោក មុត ចិន្ត្រា