(ខេត្តបាត់ដំបង)៖កាលពីព្រឹក ថ្ងៃទី២២ ខែ មេសា ឆ្នាំ២០២០វេលាម៉ោង៨និង០០នាទីប្រជាពលរដ្ឋនៅក្នុងភូមិលំផាត់ ឃុំអូរដារ ស្រុកកំរៀង ខេត្តបាត់ដំបង បានរាយការណ៍ ភ្លាមៗដល់ មន្រ្តីនគរ បាលប៉ុស្តិ៍រដ្ឋបាល អូរដារស្រុកកំរៀង ខណៈពេលដែល ពួកគាត់បានប្រទះ ឃើញគ្រាប់កាំភ្លើងជា យុទ្ធភ័ណ្ឌមិនផ្ទុះ ដែលសេសសល់ពី សម័យសង្រ្គាមជាច្រើន គ្រាប់នៅក្នុងដី ។
លោកវរសេនីយ៍ឯក គឹម ពន្លក អធិការនៃអធិ ការដ្ឋាននគរបាល ស្រុកកំរៀងបាន ឲ្យដឹងថា ប្រជាពលរដ្ឋដែល ប្រទះឃើញយុទ្ធ ភ័ណ្ឌមិនទាន់ផ្ទុះនោះមានឈ្មោះ ឈុត ហឿប ភេទប្រុស អាយុ៦៦ឆ្នាំ និងជាម្ចាស់ដីចម្ការមួយ កន្លែងស្ថិតនៅក្នុង មូលដ្ឋានខាងលើ បានប្រើប្រាស់ ត្រាក់ទ័រភ្ជួរ ដីចម្ការរបស់ខ្លួនដើម្បី បង្កបង្កើនផលដូចរាល់ឆ្នាំ ប៉ុន្តែឆ្នាំនេះពេល គាត់កំពុងភ្ជួរដី ក៏បានប្រទះ ឃើញវត្ថុកប់នៅ ក្នុងដី របស់គាត់ដែល គួរឲ្យសង័្សយ ហើយពេលគាត់ ឈប់ភ្ជួរដោយត្រាក់ ទ័រ យកដៃកាយ ពិនិត្យមើលក៏ ឃើញថានោះ គឺជាយុទ្ធភ័ណ្ឌមិនទាន់ ផ្ទុះទើបគាត់ផ្តល់ព័ត៌ មានទៅដល់មន្រ្តី នគរបាលប៉ុស្តិ៍រដ្ឋបាល មូលដ្ឋានភ្លាមៗ ។
លោកអធិការបានបន្ត ទៀតថានៅពេល ដែលមន្រ្តីនគរបាល ប៉ុស្តិ៍រដ្ឋបាលទៅ ពិនិត្យមើលឃើញ ថាពិតជាយុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះពិតមែនទើប មន្រ្តីនគរបាលបានរាយ ការណ៍ជូនទៅ មន្រ្តីអង្គភាពកំចាត់ មីនកម្ពុជាCMAC មកពិនិត្យហើយ ជាលទ្ធផលបាន ឲ្យដឹងថា យុទ្ធភ័ណ្ឌទាំងនោះ ជាសំណល់ពី សង្រ្គាមនេះហើយ វាជាប្រភេទក្បាល គ្រាប់កាំភ្លើងផ្លោង ១០៥មីល្លីម៉ែត្រ មានចំនួន៥៨គ្រាប់ ដែល បានកប់ទុកក្នុង ដីកាលពីសម័យ សង្គ្រាមជាយូរមកហើយ។
លោកវរសេនីយ៍ឯក គឹម ពន្លក បានឲ្យដឹងបន្ថែមទៀបថា ដោយសារភូមិសាស្រ្ត ស្រុកកំរៀង ជាស្រុកមួយនៅជាប់ ព្រំដែនកម្ពុជា ថៃ ហើយជាភូមិសាស្រ្ត ដែលជោគជាំទៅ ដោយសង្រ្គាមបង្ហូរឈាម ពីអតីតកាល រវៀងភាគីជម្លោះកម្ពុជា ដូច្នេះនៅមូលដ្ឋាន នេះតែងតែមានបន្សល់ ទុកនូវប្រភេទយុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះស្ទើរគ្រប់ ប្រភេទនិងរាយប៉ាយ នៅច្រើនកន្លែង ។
ដោយអនុវត្តនូវ អនុសាសន៍ណែនាំ របស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នង ការដ្ឋាននគរបាល ខេត្តបាត់ដំបងផ្តោត សំខាន់លើបញ្ហា យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនេះ ទើបលោកតែងតែ បំផុសផ្សព្វផ្សាយ ដល់មន្រ្តីនគរបាល ប៉ុស្តិ៍រដ្ឋបាលនៅមូល ដ្ឋានឲ្យផ្សព្វផ្សាយបន្ត លើបញ្ហានេះជាបន្ត បន្ទាប់ក្នុងពេលដែល បានចុះផ្សព្វផ្សាយ គោលនយោបាយស្តី ពីភូមិឃុំ មានសុវត្ថិភាពជូន ប្រជាពលរដ្ឋ ដែលកត្តាខាងលើ នេះហើយទើបប្រជា ពលរដ្ឋភាគច្រើនលោក ផ្តល់ព័ត៌មានភ្លាមៗ ជូនមកមន្រ្តីនគរ បាលនៅពេលពួកគាត់ បានប្រទះឃើញនូវ យុទ្ធភ័ណ្ឌមិនទាន់ ផ្ទុះបែបនេះ។
ទោះជាបែបនេះក្តី លោកអធិការនៅ តែបន្តអំពាវនាវដល់ ប្រជាពលរដ្ឋនៅមូលដ្ឋាន ចូលរួមផ្តល់ព័ត៌មាន ជាបន្ទាន់ទៅដល់ មន្រ្តីនគរបាលមូលដ្ឋាន នៅពេលបានប្រទះឃើញ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ចៀសវាងការចាប់កាន់ ការប៉ះពាល់ឬនាំ យកទៅកែច្នៃ ជាវត្ថុផ្សេងៗ ដែលជាហេតុ នាំបង្កឲ្យមានករណី គ្រោះថ្នាក់ដល់អាយុ ជីវិតឬពិការភាព ដោយសារយុទ្ធ ភ័ណ្ឌទាំងនេះ។
នៅពេលនេះមន្រ្តីអង្គ ភាពកំចាត់មីនកម្ពុជា CMAC បានប្រមូលយក យុទ្ធភ័ណ្ឌទាំងនោះ តាមលក្ខណៈបច្ចេកទេស ដើម្បីរក្សាទុក និងធ្វើការបំផ្លាញ ចោលហើយ៕