មេបញ្ជាការបាន បញ្ជាឲ្យអាវុធហត្ថ ទូទាំងខេត្តយក ចិត្តទុកដាក់ក្នុងការ ដាំដុះដំណាំទូទៅ និងចិញ្ចឹមសត្វដើម្បី ផ្គត់ផ្គង់លើការ ហូបចុកប្រចាំថ្ងៃ

(ខេត្តបន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រីបោនប៊ិន មេបញ្ជាការកង រាជអាវុធហត្ថខេត្ត បន្ទាមានជ័យ បានមានប្រសាសន៍ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីសម្រេចការ បែងចែកភារកិច្ច ទទួលខុសត្រូវ ជួយមេបញ្ជាការ លើការងារតាម ជំនាញនីមួយៗ ថាដោយយោងតាមបទបញ្ជា របស់លោកនាយឧត្ដម  សេនីយ៍ សៅ សុខា មេបញ្ជាការកង រាជអាវុធហត្ថលើផ្ទៃ ប្រទេសបានដាក់ ចេញនូវបទបញ្ជា ដល់កំលាំអាវុធហត្ថ ទូទាំងប្រទេសត្រូវ យកចិត្តទុកដាក់ ក្នុងការដាំដុះដំណាំទូទៅ និងចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់លើការហូប ចុកប្រចាំថ្ងៃ ការលើឡើងបែប នេះធ្វើឡើងកាលពីព្រឹក ថ្ងៃទី២៥ ខែ មេសាឆ្នាំ២០២០ នៅសាលប្រជុំក្នុង ទីបញ្ជាការកង រាជអាវុធហត្ថខេត្ត។

ដោយមានអ្នក ចូលរួមមេបញ្ជាការរង ជានាយសេនាធិការ មេមេបញ្ជាការ រងទទួលជំនាញ នាយរងសេនាធិការ នាយ នាយរងការិ យាល័យ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជ អាវុធហត្ថ ជាច្រើនរូប។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានបញ្ជាក់ឲ្យ ដឹងទៀតថាការ ឲ្យកំលាំងអាវុធហត្ថ ទូទាំងខេត្តត្រូវ យកចិត្តទុកដាក់ ក្នុងការដាំដុះ ដំណាំទូទៅ និងចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់លើការ ហូបចុកប្រចាំថ្ងៃនោះគឺ ចង់បង្ហាញស្នាដៃ របស់ខ្មែរផលិត ក្នុងស្រុកដើម្បីបង្ហាញ ឲ្យប្រជាពលរដ្ឋជាតិ អន្តរជាតិឲ្យ បានដឹងហើយក៏ ចង់ទាក់ទាញ អ្នកវិនិយោគ ក្នុងស្រុកនិង ក្រៅស្រុកឲ្យ ងាកមកគាំការ ដាំដំណាំក្នុងស្រុក ដែលបង្កើតឡើង ដោយស្នាដៃ កូនខ្មែរពិតៗ ក៏ដូចជាជួយស្វែង រកទីផ្សារដល់ អ្នកដាំទៀតផង។

លោកបានបញ្ជាក់ ឲ្យដឹងទៀតថាការ ដាំដុះដំណាំទូទៅ និងចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់លើ ការហូបចុក នេះចង់ឲ្យជនជាតិ បរទេសមក ចាប់អារម្មណ៍លើការ ដាំដុះរបស់ខ្មែរនិង ក៏ដូចធ្វើការផ្សព្វផ្សាយ ឲ្យបានទូលំទូលាយ ឲ្យគេបានស្គាល់ ពីស្នាដៃរបស់ខ្មែរដែល បានបន្សល់ទុកតាំងពី ដូនតាយើងជាយូរមក ហើយពិសេស យើងទាំងអស់គ្នា ត្រូវជួយគាំទ្រការ ដាំដុះបន្លែគ្រប់ មុខរបស់យើង ជាជាងយកបន្លែមក ពីក្រៅស្រុក ដែលជាហេតុ នាំឲ្យអាជីវករអ្នក ដាំដុះបាក់ទឹកចិត្ត ក្នុងការដាំដុះ នឹងត្រូវចូលរួម លុបបំបាត់ការនាំចូល បន្លែដឹកចូលមក ពីប្រទេសជិតខាង ដែលធ្វើឲ្យប៉ះ ពាល់ដល់សុខភាព អ្នកប្រើប្រាស់ និងខ្លួនយើងទៀតផង ។

ក្នុងនោះលោក បានផ្ដាំផ្ញើដល់កម្លាំង ទាំងអស់ត្រូវយក ចិត្តទុកដាក់ខ្ពស់ចំពោះ មេរោគកូរ៉ូណា  COVID-19 ថ្វីត្បិតតែប្រទេស កម្ពុជាយើងមានការ ថយចុះនៃការឆ្លង ក៏ពិតមែន ប៉ុន្តែនៅលើពិភព លោកមិនទាន់ រកឃើញវ៉ាក់សាំង ឬថ្នាំព្យាបាល នៅឡើយទេ ដូច្នេះសូមកងកម្លាំង ទាំងអស់ត្រូវតែធ្វើ អនាម័យជាប្រចាំ និងពាក់ម៉ាស់ លាងសម្អាត ដៃនឹងទឹកអាល់ កុលឬជែល ដើម្បីការពារ និងទប់ស្កាត់ ការឆ្លងរីករាល ដាលនៃជម្ងឺកូវីដ-១៩នេះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *