(ខេត្តកណ្ដាល)៖ ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ នៅក្នុងផ្ទះបាយរបស់ម្ដាយមីងជនរងគ្រោះ ស្ថិតក្នុងភូមិបារាជ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ជនរងគ្រោះធ្វើ អត្ដឃាតខ្លួនឯង បណ្ដាលឲ្យស្លាប់ឈ្មោះ ងួន ប្រុសពេជ្រ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកភោជនីយដ្ឋាន ហ្សង់អាលីហ្សេ មានទីលំនៅភូមិ-ឃុំកើតហេតុ ។
ប្រភពដដែលបន្ដថា អស់រយៈពេលជាច្រើន ថ្ងៃមកហើយ ដែលជនរងគ្រោះមានអក្ការៈ ការភ័យខ្លាច ដោយស្រែកថា មានគេតាមចាប់ខ្លួន ដូចជាមនុស្សបែកថ្នាំអញ្ចឹង ។
លុះមកដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ជនរងគ្រោះបាន ទៅសុំផ្ទះម្តាយមីងរបស់ ខ្លួនឈ្មោះ មុត ស៊ីថា ដែលនៅ ភូមិ/ឃុំជាមួយគ្នា ដេកស្នាក់ ជនរងគ្រោះបាន ក្រោកពីដេក ហើយបានត្អូញត្អែរ ប្រាប់ម្តាយមីងរបស់ ខ្លួនថាមាន អាក្ការ:ក្តៅរងាស្រៀវ ស្រាញក្នុងខ្លួន រីឯម្ដាយមីងដោយ លឺក្មួយរៀបរាប់ បែបនេះ ក៏ប្រាប់ឈ្មោះ អ៊ុំ នាង ជាម្តាយបង្កើតជនរងគ្រោះ ឲ្យហៅគ្រូពេទ្យ មកព្យាបាល រហូតមកដល់វេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃដដែល ជន រងគ្រោះ បានប្រាប់ម្តាយមីង ឲ្យជូនខ្លួនទៅបត់ជើងតូច ក្នុងបន្ទប់ទឹក ខណៈដែលបត់ជើងតូច ម្ដាយមីងជនរង គ្រោះបានឈរកាន់សេរ៉ូម នៅមាត់ទ្វារបន្ទប់ទឹក បានឮសម្លេង ព្រូសប្រាស់នៅ ក្នុងបន្ទប់ទឹក មានការងឿងឆ្ងល់ ក៏ចូលមើល ស្រាប់តែឃើញ ជនរងគ្រោះយក អាវចងក.ជាប់និងសសរ បន្ទប់ទឹក ភ្លាមនោះជួយ សង្រ្គោះទាន់ពេល បន្ទាប់មក ជនរងគ្រោះបានបោច ខ្សែសេរ៉ូមចេញពីដៃ ហើយទៅចូល ក្នុងផ្ទះបាយ ស្ទុះទៅយកកាំបិតមុខពីរ មកអារក.ខ្លួនឯង បណ្តាលឲ្យមាន របួសចេញឈាម មិនត្រឹមតែប៉ុន្នោះ ជនរងគ្រោះក៏យក កាំបិតចុងស្រួច ពណ៌ស ចាក់ពោះខ្លួន ឯងបន្ថែមទៀត បណ្ដាលឲ្យ មានរបួស ធ្លាយពោះវៀន ចេញមកក្រៅ ឃើញដូចនោះ ស្រ្ដីជាម្ដាយមីង បានរត់មកហៅឪពុកម្តាយ ជនរងគ្រោះ មកជួយ និងបញ្ជូនជនរង គ្រោះទៅមន្ទីរពេទ្យ តែជាអកុសល បាន ត្រឹមពាក់កណ្តាលផ្លូវ ជនរងគ្រោះបានស្លាប់ បាត់បង់ជីវិតបាត់ ទៅហើយ ។
កម្លាំងនគរបាល ស្រុកខ្សាច់កណ្ដាល ទទួលព័ត៌មានខាងលើ ភ្លាមនោះ ក៏ចុះមកធ្វើការពិនិត្យ និងកោសល្យវិច្ច័យ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារ ធ្វើអត្ដឃាត សម្លាប់ខ្លួនឯងប្រាកដមែន ពុំ មានជាប់ពាក់ព័ន្ធ ទៅនឹងបទល្មើសអ្វី ផ្សេងឡើយ រីឯសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅក្រុមគ្រួសារ យកទៅចាត់ចែង ធ្វើបុណ្យតាមប្រពៃណី ៕ ដោយលោកអែល រ៉ាវី