បុរសចំណាស់២នាក់ បានស្លាប់ពេល ចុះស្តាអណ្តូងទឹក មួយកន្លែងខ្វះ ខ្យល់អុកស៊ីសែន

(ខេត្តសៀមរាប)៖ បុរសចំណាស់ ២នាក់បាន ស្លាប់ភ្លាមៗនៅក្នុង អណ្តូងទឹកមួយ កន្លែងយ៉ាងអាណោច អាធម័ ខណៈពេល ដែលពួកគេ ចុះទៅស្តារទឹកក្នុងអណ្តូង ដោយខ្វះខ្យល់ អុកស៊ីសែន ហេតុការនេះ ដ៏រន្ធុតកើតឡើង កាលពីព្រឹកថ្ងៃទី២៥ ខែមេសាឆ្នាំ២០២០ វេលាម៉ោង០៧និង ០០នាទី នៅជាប់បណ្តោយ ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិ ឪឡោក ឃុំបាគង ស្រុក ប្រាសាទបាគង ខេត្តសៀមរាប។

លោកវរសេនីយ៍ទោ លឹម សម្បត្តិ អធិការនគរបាល ស្រុកប្រាសាទបាគង បានឲ្យដឹងថា ករណីទៅស្ដា អណ្ដូង ដែលមានជម្រៅ៧ ម៉ែត្រស្ថិតនៅ ក្នុងភូមិសាស្ត្រខាងលើ មានគ្នា៣នាក់ក្នុង នោះបណ្ដាលឲ្យ មនុស្ស ស្លាប់ចំនួន២នាក់ ទី១ឈ្មោះ ឈុត ស៊ាន ភេទប្រុសអាយុ៣៩ឆ្នាំ រស់នៅនៅ ភូមិឪឡោក ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប និងទី២ឈ្មោះ យឿម រ៉ាត់ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិស្ទឹង ឃុំបាគងស្រុកប្រាសាទបាគង ខេត្តសៀមរាប ហើយនៅរស់ម្នាក់ នៅខាងលើចាំងយោងមនុស្សឡើងវិញ ។

ចំណែកម្ចាស់ផ្ទះ មានឈ្មោះ ធិត សួន ហៅ ប៉ក់ ភេទស្រី អាយុ៤៥ឆ្នាំ នៅភូមិឪឡោក ជាអ្នកជួលក្នុង១នាក់ តម្លៃ៣០០០០រៀល។

បច្ចុប្បន្នសាកសព ខាងលើបន្ទាប់ ពីសមត្ថកិច្ចធ្វើ កោសល្យវិច័យរួច ក៏បានប្រគល់ ទៅឲ្យក្រុមគ្រួសារ សាច់ញាតិដើម្បី យកទៅធ្វើ បុណ្យតាមប្រពៃណី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *