(ខេត្តបាត់ដំបង)៖កាលពីព្រឹកថ្ងៃទី ២៥ខែមេសាឆ្នាំ២០២០ ដោយអនុវត្តតាម មតិណែនាំ របស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្ត បាត់ដំបងព្រមទាំង ទទួលបាននូវ មតិដឹកនាំរបស់ លោកស្នងការរងទទួលផែន និងលោកស្នង ការរងទទួលដឹកនាំ ការិយាល័យជំនាញ ចរារណ៍ផ្លូវគោកនៃ ស្នងការដ្ឋាន នគរបាលខេត្ត បាត់ដំបង លោកវរសេនីយ៍ទោ ចាន់ សុធី នាយការិយាល័យ នគរបាលចរាចរណ៍ ផ្លូវគោកនៃស្នងការដ្ឋាន បានដឹកនាំកងកម្លាំង ក្នុងការិយាល័យជំនាញ ចុះឃាត់និងនាំយក នូវរថយន្តដែលធ្វើ ចរាចរណ៍លើដងផ្លូវ ក្នុងក្រុងបាត់ដំបង មានផ្ទុកនិងដឹកទំនិញ សំពីងសំពោងខុស នឹងច្បាប់ស្តីពីចរាចរណ៍ ផ្លូវគោកដែលមន្រ្តីនគរបាល កំពុងអនុវត្តរាល់ថ្ងៃ។
ក្នុងពេលនោះ ផងដែរកម្លាំង នគរបាលចរាចរណ៍ ក៏នាំយកមកកាន់ ស្នងការដ្ឋានម្ចាស់ រថយន្តទាំងនោះ ត្រូវបានមន្រ្តីជំនាញ ធ្វើកំណត់ហេតុសាកសួរ និងបានធ្វើកិច្ច សន្យាឲ្យបញ្ឈប់សកម្មភាព បែបនេះតទៅទៀត។
ក្នុងករណីម្ចាស់ រថយន្តនៅតែបន្ត ប្រព្រឹត្តិល្មើសច្បាប់ នោះត្រូវអនុវត្ត ស្របតាមច្បាប់ដោយ មិនអនុគ្រោះ ឬលើកលែងឡើយ ក្រៅពីនេះបាន តម្រូវឲ្យធ្វើការ ផ្ទេរចេញនូវទំនិញដែល ផ្ទុកសំពីងសំពោងនោះចេញពី រថយន្តមុននឹងធ្វើ ការផាកពិន័យស្រប ទៅតាមបទបញ្ញាតិនៃច្បាប់ ទើបឲ្យចាកចេញទៅ។
លោកនាយការិយាល័យ រូបនេះបានឲ្យដឹងថា ក្នុងតួនាទីនិងភារកិច្ច របស់លោកជានាយ ការិយាល័យនេះ លោកប្តេជ្ញា ដឹកនាំបំពេញភារកិច្ច ស្របតាមជំនាញ និងច្បាប់ដែលបាន កំណត់ធ្វើយ៉ាងណាសំដៅកាត់ បន្ថយឲ្យបានល្អ ប្រើសើរនូវករណីគ្រោះ ថ្នាក់ចរាចរណ៍ ផ្លូវគោកស្របតាម ការអំពាវនាវ របស់ថ្នាក់ដឹកនាំ អគ្គស្នងការដ្ឋាន នគរបាលជាតិ និងក្រសួងមហាផ្ទៃ ក៏ដូចជារាជរដ្ឋា ភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
លោកបន្តថាជា មួយនឹងការរិតបន្តឹង នូវយានយន្តដឹក សំពីងសំពោងនេះ នៅមានកត្តា ល្មើសច្បាប់ ចរាចរណ៍ជាច្រើន ទៀតដែលកំពុងកើតមាន ហើយការប្តេជ្ញាចិត្ត ក្នុងការអនុវត្តនូវភារកិច្ច របស់មន្រ្តីអនុវត្តច្បាប់នេះ ចាំបាច់ត្រូវមានការ ចូលរួមពីបងប្អូនប្រជា ពលរដ្ឋ ពិសេសអ្នក ប្រើប្រាស់យានទាំងអសសូមបញ្ឈប់នូវ ករណីដឹកសំពីង សំពោងបន្តទៅទៀត ព្រោះថានៅតែប៉ុន្មាន ថ្ងៃទៀតតែប៉ុណ្ណោះ ការអនុវត្តនូវខ្លឹម សារអនុក្រិត្យថ្មី របស់រាជរដ្ឋាភិបាល ស្តីពីការអនុវត្តវិធាន ការផាកពិន័យអន្តរ ការណ៍ចំពោះបទល្មើស ចរាចរណ៍ផ្លូវគោក ដែលនឹងត្រូវចាប់ផ្តើម អនុវត្តហើយពេល នោះការផាកពិន័យ ចំពោះអំពើល្មើសច្បាប់នឹ ងមានចំនួនទឹក ប្រាក់ច្រើនដូច្នេះ សូមចូលរួមគោរព ច្បាប់ចរាចរណ៍ទាំង អស់គ្នាដើម្បីអាយុ ជីវិតបងប្អូននិង ដើម្បីសង្គមជាតិយើងទាំ ងមូលពិសេសកុំ ឲ្យអស់ប្រាក់ដោយករណី ផាកពិន័យនេះ៕