(ខេត្តកំពត)៖ ដើម្បីជួយសម្រួល ដល់ជីវភាពខ្វះខាត និងការយល់ដឹង ដល់ប្រជាពលរដ្ឋ ដែលស្ថិតក្នុងស្ថានភាព រួមគ្នា បង្ការ ទប់ស្កាត់ការរីករាល ដាលនៃជំងឺឆ្លងកូវីដ១៩ ឱ្យមានប្រសិទ្ធភាព ក្នុងមូលដ្ឋានសហគមន៍ ជាមួយរាជរដ្ឋាភិបាល លោក សោម ចិន អ្នកតំណាងរាស្ត្រ មណ្ឌលកំពត និងជាប្រធានក្រុម ការងារចុះជួយក្រុងកំពត រួមនិងមន្ត្រីអាជ្ញាធរ មូលដ្ឋាន នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២០ បានអញ្ជើញចុះសួរ សុខទុក្ខនិង អប់រំផ្សព្វផ្សាយណែ នាំអំពីវិធានការ ការពារទប់ស្កាត់ ការឆ្លង ជំងឺកូវីដ១៩ និងនាំយក អំណោយរួមមាន អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ សម្លៀកបំពាក់ ក្រមារទឹកអាកុល នឹងថវិកាមួយចំនួន ដើម្បីផ្ដល់ជូនដល់ គ្រួសារចាស់ជរា ដែលប្រឈម ជីវភាពខ្វះខាត នៅតាមខ្នងផ្ទះ ក្នុងភូមិអូរតូច សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត។
មានប្រសាសន៍ សំណសំណាល ជាមួយប្រជាពលរដ្ឋ លោកយាយ លោកតា លោក សោម ចិន អ្នកតំណាងរាស្រ្ត បានបញ្ជាក់ថា ស្ថិតក្នុងស្ថានភាព ប្រទេសជាតិយើង ជួបបញ្ហាទុក្ខលំបាក ជារៀងរហូតមក សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែមានការយក ចិត្តទុកដាក់គិតគូរ ខ្ពស់ រួមសុខរួមទុក្ខ លំបាកនិងដោះស្រាយជាមួយប្រជា ពលរដ្ឋគ្រប់កាលៈទេសៈ។
ជាក់ស្ដែងស្ថិតក្នុង ស្ថានភាពដែល ពិភពលោក ក៏ដូចកម្ពុជាយើង កំពុងរួមដៃគ្នាប្រយុទ្ធ បង្ការទប់ស្កាត់ការរីករាល ដាលជំងឺឆ្លងកូវីដ១៩ ដ៏កាចសាហាវដែល ជាបន្ទុកធ្ងន់ធ្ងរសម្រាប់ ពិភពលោកយើងនាបច្ចុប្បន្ននេះ សម្ដេចតេជោ ហ៊ុន សែនតែងតែ បានអំពាវនាវ និងណែនាំដល់ថ្នាក់ដឹក នាំមន្ត្រីរាជការ គ្រប់ក្រសួងស្ថាប័ន អាជ្ញាធរ កងកម្លាំងគ្រប់ថ្នាក់ គ្រប់ផ្នែកត្រូវរួមសាមគ្គីគ្នា ចុះដល់មូលដ្ឋាន ជួយដល់ប្រជាពលរដ្ឋ ដើម្បីអប់រំណែនាំ ផ្សព្វផ្សាយ ពីការបង្ការនិងទប់ ស្កាត់ជំងឺកូវីដ១៩ និងការផ្គត់ផ្គង់ សម្ភារៈបរិក្ខាររួមនឹង ស្បៀងអាហារទំនុកបំរុង ជូនដល់ប្រជាពលរដ្ឋ ដែលប្រឈម ការខ្វះខាត ដោយមិនទុកចោលឱ្យ ប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយខ្វះ ស្បៀងអាហារ ដែលរដ្ឋាភិបាលក៏ ដូចជាអាជ្ញាធរមានសមត្ថកិច្ច មិនបានដឹងនិង មិនបានដោះស្រាយឡើយ។
លោក សោម ចិន ក៏បានសំណូមពរ ចំពោះលោកយាយ លោកតាសូមឱ្យជួយ មានការក្រើនរំលឹក ដល់កូនចៅ ប្រជាពលរដ្ឋក្នុងភូមិ បើពុំមានការចាំ បាច់ទេក្នុងដំណាក់ កាលនេះ គួរកុំធ្វើដំណើរ ចេញពីផ្ទះ ឬចូលរួមក្នុង កម្មវិធីប្រមូលផ្ដុំគ្នា មានមនុស្សច្រើន ដែលងាយនាំឱ្យ ប្រឈមនឹងការឆ្លង ជំងឺកូវីដ១៩ ហើយត្រូវ ស្តាប់និងអនុវត្តតាម ការណែនាំរបស់រាជ រដ្ឋាភិបាល ក៏ដូចវិធានការណែ នាំរបស់ក្រសួងសុ ខាភិបាលដែល ដែលអាជ្ញាធរសង្កាត់ បានចាក់សារជា សម្លេងផ្សព្វផ្សាយ តាមមេក្រូនៅក្នុងភូមិ សង្កាត់នាសព្វថ្ងៃនេះ ឱ្យបានយល់ដឹង ទាំងអស់គ្នា អំពីវិធានការថែទាំ សុខភាពឱ្យបានល្អ ដើម្បីរួមគ្នា ប្រយុទ្ធប្រឆាំងទប់ស្កាត់ ការរីករាលដាល មេរោគកូវីដ ១៩នេះឱ្យទទួល បានប្រសិទ្ធភាព នៅក្នុងសហគមន៍ របស់យើង។
ជាមួយគ្នានេះដែរ លោកក៏បានផ្តាំផ្ញើ ដល់លោកយាយ លោកតា រួមនិងប្រជាពលរដ្ឋ យើងទាំងអស់គ្នា ត្រូវប្រកាន់ខ្ជាប់ នូវកត្តាអនាម័យ គឺការហូបស្អាត ផឹកស្អាត រស់នៅស្អាត ពិសេសត្រូវ ប្រកាន់ខ្ជាប់នូវ ការពាក់ម៉ាស ការលាងដៃសម្អាត ដោយសាប៊ូឬ ទឹកអាកុលឱ្យបានញឹក ញាប់ជាប្រចាំ ហើយបើមានករណីសង្ស័យ នូវការឆ្លងជំងឺផ្សេងៗ សូមប្រញាប់អញ្ជើញ ទៅមណ្ឌលសុខភាព ដែលនៅជិតផ្ទះរបស់ខ្លួន ធ្វើបែបនេះដើម្បី រក្សាបាននូវសុខភាពល្អ ជៀសផុត ការឆ្លងមេរោគកូវីដ១៩ មកលើសង្គម គ្រួសារ និងសហគមន៍យើង៕