(ភ្នំពេញ)៖ អតីតមេដឹកនាំ របបខ្មែរក្រហម ដែលជាជនជាប់ចោទ លោក នួន ជា អាយុ៩៣ ឆ្នាំ បានទទួល មរណភាពហើយនៅ ល្ងាចថ្ងៃអាទិត្យ ទី០៤ ខែសីហា ឆ្នាំ២០១៩នេះ។ នេះបើតាមការឲ្យ ដឹងពី លោក នេត្រ ភក្ត្រា ប្រធានផ្នែក កិច្ចការសាធារណៈ នៃសាលា ក្តីខ្មែរ ក្រហម ថ្លែងប្រាប់ នៅមុននេះបន្ដិច។
លោក នេត្រ ភក្ដ្រា បានបញ្ជាក់ថា ជនជាប់ចោទ លោក នួន ជា បានទទួលមរណភាព នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ជនជាប់ចោទលោក នួន ជា ត្រូវបានបញ្ជូនពី មន្ទីរ ឃុំឃាំងបណ្តោះ អាសន្នរបស់អង្គជំនុំជម្រះ វិសាមញ្ញក្នុងតុលាការកម្ពុជា (អវតក) ទៅ កាន់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីក្រុមគ្រូពេទ្យពិនិត្យព្យាបាលជំងឺ តាំងពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩មក។
សូមជម្រាបថា យោងតាមសាលា ក្តីខ្មែរក្រហមបាន បញ្ជាក់ថា លោក នួន ជា មានឈ្មោះកំណើត ឡុង ប៊ុនរួត ហើយមានឈ្មោះក្លែងក្លាយថា «បងទី២» កើតនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ១៩២៦ នៅខេត្តបាត់ដំបង។
លោកបានសិក្សាច្បាប់ នៅសាកលវិទ្យាល័យ ធម្មសាតដែលមានកេរ្តិ៍ ឈ្មោះនៅទីក្រុងបាងកក ហើយនៅទីនោះ គាត់បានចូលរួម ជាមួយបក្សកុម្មុយនីស្តថៃ។
នៅឆ្នាំ១៩៦០ គាត់ត្រូវបានតែង តាំងជាអនុលេខា បក្សនៃបក្ស កុម្មុយ នីស្តកម្ពុជា និងជាសមាជិកគណៈ កម្មាធិការអចិន្ត្រៃយ៍ នៃបក្សកុម្មុយនីស្ត កម្ពុជាហើយគាត់ស្ថិត នៅក្នុងតំណែងទាំងពី រនេះពេញមួយ របបកម្ពុជា ប្រជាធិបតេយ្យ។
លោកនួនជារស់នៅ ជាមួយខ្មែរក្រហមរហូត ដល់មានកិច្ចព្រមព្រៀង គ្នាមួយជាមួយរដ្ឋា ភិបាលកម្ពុជានៅ ខែធ្នូ ឆ្នាំ១៩៩៨ ដែលអនុញ្ញាតឲ្យ គាត់មករស់នៅ ក្បែរព្រំដែនថៃ។ លោកត្រូវបានចាប់ខ្លួននៅ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៧៕