(ខេត្តបន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយ មានជ័យកំពុង ជំរុញទីផ្សារសម្រាប់ គាំទ្រ ផលិតកម្ម កសិកម្មរបស់ ប្រជាកសិករទូទាំង ក្នុងខេត្ត នៅព្រឹក ថ្ងៃទី២៧ ខែមេសាមឆ្នាំ ២០២០ នៅក្នុងសាល ប្រជុំសាលាខេត្ត ដោយមានការចូលរួម លោកលីសារី អភិបាលរងខេត្ត លោកប៉ុកឡាជី ប្រធានមន្ទីរ ពាណិជ្ជកម្មខេត្ត និងមន្ត្រីពាក់ព័ន្ធ ជាច្រើននាក់បានចូលរួម។
ក្នុងកិច្ចប្រជុំនោះ លោកប៉ុកឡាជីបានមាន ប្រសាសន៍ថាសព្វថ្ងៃនេះ មន្ទីរពាណិជ្ជកម្មខេត្ត និងមន្ត្រីពាក់ ព័ន្ធកំពុងអនុវត្ត គម្រោងជំរុញទីផ្សារ សម្រាប់កសិកម្មខ្នាតតូច ប្រកបដោយតម្លាភាព និងគណនេយ្យភាព ដើម្បីទាក់ទាញទំនុក ចិត្តពីដៃគូអភិវឌ្ឍន៍ និងបង្កើនប្រាក់ ចំណូលជូនដល់ប្រជា កសិករក្រីក្រ នៅក្នុងខេត្ត។
លោកបានបញ្ជាក់ ឲ្យដឹងបន្តទៀតថាបំណង របស់គម្រោងផ្តោតសំខាន់ លើការអភិវឌ្ឍលើការ វាយតម្លៃផលិតផល មានដូចជា ស្រូវ ដំឡូងមី មាន់ស្រែ បន្លែ ដោយតភ្ជាប់ជា មួយផលិតកម្ម ជាមួយទីផ្សារទាំងអស់ ដើម្បីជំរុញវិស័យ ពាណិជ្ជកម្ម សំដៅកាត់បន្ថយ ភាពក្រីក្រ ស្របតាមផែន ការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិ។
លោកបានបញ្ជាក់ បន្ថែមឲ្យដឹងទៀតថា ការដាំដុះដំណាំនិងចិញ្ចឹម សត្វក្នុងស្រុកនោះ ដើម្បីផ្គត់ផ្គង់លើ ការហូបចុកប្រចាំថ្ងៃ របស់ប្រជាកសិករ និង ក៏ចង់បង្ហាញស្នាដៃ របស់ខ្មែរផលិតក្នុង ស្រុកដើម្បីបង្ហាញ ឲ្យប្រជាពលរដ្ឋជាតិ អន្តរជាតិឲ្យបាន ដឹងហើយក៏ ចង់ទាក់ទាញអ្នក វិនិយោគ ក្នុងស្រុកនិងក្រៅស្រុកឲ្យ ងាកមកគាំការ ដាំដំណាំក្រុងស្រុក ដែលបង្កើតឡើង ដោយស្នាដៃកូនខ្មែរពិតៗ ក៏ដូចជាជួយស្វែង រកទីផ្សារដល់ អ្នកដាំទៀតផង។
លោកបានបញ្ជាក់ ឲ្យដឹងទៀតថាការ ដាំដុះដំណាំទូទៅ និងចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់លើការ ហូបចុកនេះចង់ឲ្យជន ជាតិបរទេសមកចាប់ អារម្មណ៍លើការដាំដុះ របស់ខ្មែរនិងក៏ដូចធ្វើ ការផ្សព្វផ្សាយឲ្យបាន ទូលំទូលាយ ឲ្យគេបានស្គាល់ពីស្នា ដៃរបស់ខ្មែរដែលបាន បន្សល់ទុកតាំងពីដូនតា យើងជាយូរមក ហើយពិសេសយើង ទាំងអស់គ្នាត្រូវជួយ គាំទ្រការដាំដុះបន្លែ គ្រប់មុខរបស់យើង ជាជាងយកបន្លែមក ពីក្រៅស្រុក ដែលជាហេតុនាំ ឲ្យអាជីវករអ្នកដាំដុះ បាក់ទឹកចិត្តក្នុងការដាំដុះ នឹងត្រូវចូលរួមលុប បំបាត់ការនាំចូល បន្លែដឹកចូលមកពី ប្រទេសជិតខាង ដែលធ្វើឲ្យប៉ះពាល់ ដល់សុខភាពអ្នក ប្រើប្រាស់ និងខ្លួនយើងទៀតផង ។
ក្នុងកិច្ចប្រជុំនោះ ដែរលោកលីសារីបាន មានប្រសាសន៍ថាអ្វី ដែលជាការចង់បាន របស់ប្រជាកសិករគឺ ប្រាក់ចំណូលយើង ត្រូវធ្វើឲ្យប្រាកដថា កសិករនឹងមិនដួលរលំ ឬបរាជ័យក្នុងមុខ របរដាំដុះបន្លែ ចិញ្ចឹមសត្វនេះឡើយ ដូច្នេះសូមមន្ត្រីទាំងអស់ ប្រឹងប្រែងអនុវត្តការ ងាររបស់ខ្លួនឲ្យ បានខ្ជាប់ខ្ជួន និងចូលរួម ជាមួយប្រជាកសិករ ឲ្យបានម៉ត់ចត់បំផុត។
លោកបានបញ្ជាក់ ឲ្យដឹងទៀតថាគោល បំណងសំខាន់នៃ កិច្ចប្រជុំថ្ងៃនេះ គឺដើម្បីពិនិត្យ ឡើងវិញ ដោយផ្តោត ទៅលើការវាយតម្លៃ គ្រប់ជ្រុងជ្រោយការ ដាំដុះរបស់ ប្រជាកសិករការដាំដុះ ចិញ្ចឹមសត្វ ការកំណត់នូវ បញ្ហាប្រឈម ប្រតិបត្តិការបច្ចេកទេស និងហានិភ័យ ដែលអាចជះឥទ្ធិពល ដល់គោល ដៅអភិវឌ្ឍន៍ គម្រោងការជំរុញ ទីផ្សារសម្រាប់ គាំទ្រ ផលិតកម្ម កម្មកសិកម្មរបស់ ប្រជាកសិករទូទាំង ក្នុងខេត្តតែម្តង៕