ជនបរទេសម្នាក់ ផឹកស៊ីមិនឲ្យលុយ រត់ទៅផ្ទះយកកាំភ្លើង មកភ្ជង់គេឯង ផ្អើលទាំងយប់ នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ច ឃាតខ្លួនជាប់!!!

(ភ្នំពេញ)៖ បុរសជនបរទេសម្នាក់ ផឹកស៊ីមិនឲ្យលុយគេ ព្រមទាំងបានវាយម្ចាស់ហាង ហើយរត់ទៅផ្ទះយកកាំភ្លើងមកភ្ជង់គេ ផ្អើលទាំងយប់នៅ ក្នុងហាងផឹកស៊ីមួយកន្លែង ហេតុការណ៍នេះ កើតឡើងកាលពី យប់ថ្ងៃទី២៧ខែ មេសាឆ្នាំ២០២០ វេលាម៉ោង១១និង០០នាទី នៅចំណុច ជិតបាលីរីស៊ត ស្ថិតក្នុងសង្កាត់ អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពីកន្លែង កើតហេតុបាន អោយដឹងថា មុនពេលកើតហេតុគេឃើញ ជនបរទសខាងលើ ចូលទៅផឹកស៊ី នៅហាងមួយ កន្លែងនៅជិតបាលីរីស៊ត ក្នុងសង្កាត់ អូរបែកក្អម ខណ្ឌសែនសុខ លុះចូលផឹកស៊ី រួចដល់ពេលគិតលុយ មិនមានលុយគេទេ ហើយភ្លាមនោះម្ចាស់ ហាងសួរនាំហេតុអ្វី បានផឹកហើយអត់ឲ្យលុយ ស្រាប់តែជន បរទេសរូបនោះ ខឹងក៏បានវាយម្ចាស់ ហាងមួយដៃចំមុខ រួចចុះរត់ទៅ ផ្ទះស្រាប់តែ ត្រឡប់មកវិញ យកទាំងលុយ និងកាំភ្លើងមកភ្ជង់គេ បង្កឲ្យមានការភ័យ ខ្លាចស្ទើរគ្រប់គ្នា  ព្រោះខ្លាចជន បរទេសរូបនោះបាញ់។

លុះឃើញសភាព មិនស្រួលបែបនេះ ម្ចាស់ហាងបានទូរសព្ទ័ រាយការណ៍ ទៅកម្លាំងកងរាជ អាវុធហត្ថខណ្ឌសែនសុខ ចុះមកជួយអន្តរាគមន៍ ឃាត់ជនបរទេស ដែលបង្កនោះរួមជា មួយកាំភ្លើងខ្លីមួយដើម។ ជនបរទេសត្រូវ បានឃាត់ខ្លួន ទៅសួរនាំនៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខណ្ឌសែនសុខ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *