(ខេត្តស្ទឹងត្រែង)៖ កម្លាំងនគរបាលនៃ ការិយាល័យប្រឆាំង គ្រឿងញៀន ខេត្តស្ទឹងត្រែង កាលពីល្ងាចថ្ងៃ ទី២៥មេសា២០២០ ចុងសប្តាហ៏នេះ បានបញ្ជូនជនសង្ស័យ ៣នាក់ដែលពាក់ ព័ន្ធនិងការជួញដូរប្រើ ប្រាស់គ្រឿងញៀនដោយ ខុសច្បាប់បញ្ជូនទៅតុលា ការចាត់តាមនិតិវិធីច្បាប់។
មន្ត្រីនគរបាលប្រឆាំង បទល្មើសគ្រឿងញៀន ខេត្តបានអោយដឹង ថាជនសង្ស័យទាំង ៣នាក់ត្រូវបាន កម្លាំងអធិការដ្ឋាន នគរបាលស្រុកថា ឡាបរិវ៉ាត់សហការ ជាមួយកម្លាំងនគរបាល នៃការិយាល័យ ប្រឆាំងគ្រឿងញៀន ខេត្តបង្ក្រាបបាននិង ដកហូតវត្ថុតាងវត្ថុតាង ថ្នាំញៀនប្រភេទ មេតំហ្វេតាមីនក្រាម ពណ៌សថ្លា(ICE) ចំនួន ០២កញ្ចប់តូចបានធ្វើ ឡើងកាលពីថ្ងៃទី២៤ មេសា២០២០នៅ ចំណុចផ្លូវ បំបែកការដ្ឋានចិនស្ថិ តក្នុងភូមិអន្លង់ស្វាយ ឃុំអូររៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
លោកថាជនសង្ស័យ ទាំង៣នាក់ដែលឃាត់ ខ្លួនបានមានឈ្មោះ ១- ឈ្មោះ សុខ ហ៊ីម ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិ ខ្មែរឥស្លាម មុខរបរ កសិករ ទីលំនៅបច្ចុប្បន្ន ភូមិអន្លង់ក្រមួន ឃុំស្រែឫស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
២- ឈ្មោះ លី រ៉ វី ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិ ខ្មែរឥស្លាម មុខរបរ កសិករ ទីលំនៅបច្ចុប្បន្នភូមិអន្លង់ស្វាយ ឃុំអូររៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ៣.ឈ្មោះ ដេត ម៉ៅ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្ន ភូមិអូរត្រែល ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
បច្ចុប្បន្នកម្លាំង នគរបាលនៃការិយា ល័យប្រឆាំងគ្រឿង ញៀនបានបញ្ជូនជន សង្ស័យនិងវត្ថុតាងថ្នាំ ញៀនប្រភេទ មេតំហ្វេតាមីន ក្រាមពណ៌សថ្លា (ICE) ចំនួន ០២កញ្ចប់តូច ទម្ងន់សរុប ០,៧៥ក្រាមទៅអយ្យការ អមសាលាដំបូង ខេត្តរួចរាល់ហើយ ដើម្បីចាត់ការ តាមនីតិវិធី។