(ខេត្តស្ទឹងត្រែង)៖ កាលពីថ្ងៃទី២៨ មេសាឆ្នាំ២០២០ នេះរដ្ឋលេខាធិការដ្ឋាន ក្រសួងបរិស្ថាននិង ជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះ មូលដ្ឋានខេត្ត ស្ទឹងត្រែង ឯកឧត្តម ផៃ ប៊ុនឈឿន និងឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្ត បានចុះជួបសំណេះ សំណាលជាមួយរដ្ឋបាល ក្រុងស្ទឹងត្រែងព្រម ទាំងនាំយកសម្ភារៈ យុទ្ធនាការ បង្ការ និង ទប់ស្កាត់ជំងឺកូវីដ១៩ មួយចំនួនទៅចែកជូន ផងដែរ។
ឯកឧត្តម ផៃ ប៊ុនឈឿន ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា ដើម្បីចូលរួមប្រយុទ្ធ ប្រឆាំងជាមួយជំងឺ ប្រភេទថ្មីកូវីដ១៩ បើទោះបីជំងឺនេះមើល ទៅហាក់បីដូច មានការថយចុះករណី វិជ្ជមានអ្នកឆ្លងនៅ កម្ពុជាយ៉ាងណាក្តី យើងមិនត្រូវភ្លេច ខ្លួនឡើយ ព្រោះជំងឺដ៏កាចសាហាវនេះអាចឆ្លងមកយើងបានគ្រប់ពេលវេលាបាន បើសិនយើងមានការទ្វេសប្រហែស ជាពិសេសការអនាម័យ ឲ្យបានគ្រប់ពេលវេលា ស្តាប់តាមការណែនាំ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីជៀសផុត ឆ្ងាយជំងឺកូវីដ១៩ ទាំងអស់គ្នា។
លោកថារដ្ឋបាល ក្រុងប៉ុស្តិ៍ឃុំសង្កាត់ និងមន្ត្រីសុខាភិបាល ទាំងអស់ត្រូវយក ចិត្តទុកដាក់ តាមដានអំពី សុខភាពរបស់ ប្រជាពលរដ្ឋគ្រប់ មូលដ្ឋាននិងបន្ត យុទ្ធនាការផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋឲ្យ បានដឹងទូលំទូលាយ អំពីវិធានការការពារ ខ្លួនកុំឲ្យមានការឆ្លង វីរុសកូរ៉ូណាឬកូវីដ១៩ ដ៏កាចសាហាវនេះ។
សូមបញ្ជាក់ ថាសម្ភារៈ យុទ្ធនាការ បង្ការ និងទប់ស្កាត់ ជំងឺកូវីដ១៩ដែលផ្តល់ផ្តល់ ជូនរដ្ឋបាលក្រុងនា ពេលនេះរួមមាន គ្រាប់ពូជបន្លែចំនួន ៥០គីឡូក្រាមម៉ាស់ចំនួន១៥ ប្រអប់ស្រូវពូជចំនួន ១៥០គីឡួក្រាម អាកុលចំនួន ៣០ លីត្រ។