(ខេត្តបន្ទាយមានជ័យ)៖ យុវជនម្នាក់ត្រូវ មិត្តផឹកស៊ីកាប់រយ៉ាស ប្រហែល១តឹកបណ្តាល ឲ្យបួសធ្ងន់ពេល ដែលជនដៃដល់ផឹក ប៉ះចំស្រាកាចបណ្តាល ឲ្យមានទំនាសពាក្យ សម្តីគ្នាបន្តិចបន្ទួច។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ៨យប់ ថ្ងៃទី ២៦ខែ មេសាឆ្នាំ ២០២០ នៅចំណុចទីតាំង កសាងស្ថានីយ៍ទឹកស្អាត ខាងកើតភូមិ ពោធិរំបុណ្យ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
នគរបាលស្រុកភ្នំ ស្រុកបានឲ្យដឹង ថាជនរងគ្រោះ ឈ្មោះធួង ឧស្សាហ៍ ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង មុខរបរកម្មករ សំណង់ ចំណែកជនដៃដល់ ឈ្មោះ ម៉ៅ ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិនិមិត្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរ កម្មករ សំណង់ដូចគ្នា ។
នគរបាលបានឲ្យដឹង ទៀតថានៅមុនពេល កើតហេតុនោះជនរង គ្រោះនិងជនដៃដល់ បានផឹកស៊ីជាមួយគ្នាយ៉ាង សប្បាយអើងកង ពេលកំពុងផឹកនោះ ស្រាប់តែមានទំនាស់ ពាក្យសំដីនិងគ្នាដោយ មិនអាចបញ្ចប់រឿង បានឈ្មោះម៉ៅ បានទៅយកកាំបិត តាំងតោមកកាប់ ទៅលើឈ្មោះ ឧស្សាហ៍ ១កាំបិត ត្រូវចំស្មាស្តាំ រយាស់ប្រវែង១០ស.ម ដេរចំនួន១៦ថ្នេរ ។
ក្រោយពីកើតហេតុ ហើយជនរងគ្រោះ ត្រូវបានអ្នកជិតខាង ដឹកទៅមន្ទីរពេទ្យ សង្គ្រោះបន្ទាន់នៅ មណ្ឌលសុខ ភាពឃុំពន្លៃ។
ចំណែកជន ដៃដល់ឈ្មោះ ម៉ៅ បានរត់គេចខ្លួន បាត់ក្រោយពីធ្វើ សកម្មភាពរួច ពេលនេះកម្លាំង នគរបាលកំពុង ស្រាវជ្រាវរកចាប់ខ្លួន យកមកផ្តន្ទា ទោយទៅតាមច្បាប់ ៕