(ខេត្តបន្ទាយមានជ័យ)៖ លោកតាចំណាស់ ម្នាក់ដាច់ចិត្តចង ក សម្លាប់ខ្លួននៅ ក្រោយផ្ទះដោយសារ តែកើត ជម្ងឺរាំ រ៉ៃ ។
ប្រជាពលរដ្ឋបាន ប្រទះឃើញគាត់ចង ក ក្រោយផ្ទះ នៅវេលាម៉ោង ៥ព្រឹក ថ្ងៃទី២៨ ខែ មេសា ឆ្នាំ២០២០ នៅក្រោយផ្ទះក្នុង ភូមិស្រះជ្រៃ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
លោកអធិការស្រុក ថ្មពួកបានឲ្យដឹងថាជន រងគ្រោះមាន ឈ្មោះ នួន មុំ ភេទប្រុស អាយុ៦១ឆ្នាំ រស់នៅភូមិស្រះជ្រៃ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
លោកអធិការស្រុកថ្មពួក បានឲ្យដឹងទៀតថា យោងតាមការបំភ្លឺរបស់ សាច់ញ្ញាត្តិបានឲ្យដឹង ថាលោកតាគាត់មានជំងឺរាំរៃ ហើយធ្លាប់បានចង ក សម្លាប់ខ្លួន ចំនួន២ ដងមកហើយ តែត្រូវបានសាច់ញ្ញាត្តិ ឃើញទាន់ លុះនៅថ្ងៃកើត ហេតុនោះនៅវេលា ម៉ោង៥ព្រឹក ប្រជាពលរដ្ឋបាន ប្រទះឃើញគាត់ចង ក សម្លាន់ ខ្លួននៅក្រោយផ្ទះ ហើយបានដាក់ ចុះរាយការណ៍សមត្ថកិច្ច ចុះមកពិនិត្យសព។
ក្រោយពីទទួលបាន ព័ត៍មានភ្លាម កម្លាំងជំនាញ សហការណ៍ជា មួយកម្លាំងប៉ុស្តិ៍ គ្រូពេទ្យអាជ្ញាធរ មេភូមិ មេឃុំ ធ្វើការពិនិត្យសព ដោយពុំឃើញមានស្លាក ស្នាមអ្វីនៅនិងខ្លួនសព ទើបធ្វើការសន្និដ្ឋាន ថា សពគ្មានពាក់ព័ន្ធ និងអំពើឃាតកម្មទេ បន្ទាប់ពីពិនិត្យរួច រាល់ហើយសមត្ថកិច្ចបាន ប្រគល់ជូនក្រុម គ្រួសារធ្វើបុណ្យ តាមប្រពៃណី ៕