(ខេត្តបន្ទាយមានជ័យ)៖ ជនសង្ស័យម្នាក់ចូលទៅ លួចដោះកងដៃក្មេងកំពង់ ដេកក្នុងអង្រឹងបាន សម្រេចហើយតែ ម្ចាស់ផ្ទះដាក់កាមេរ៉ា សុវត្តិភាពត្រូវបានកម្លាំង មូលដ្ឋានកងរាជអាវុធ ហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយ លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង បានចុះស្រាវជ្រាវ ឃាត់ខ្លួនបាននៅ វេលាម៉ោង១២ព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩ នៅចំណុច ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ហើយបាន បញ្ជូនជនសង្ស័យ និងវត្ថុតាងមក ទីបញ្ជាការដ្ឋា កងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានឲ្យដឹងថាយោង តាមបណ្តឹងរបស់ជន រងគ្រោះឈ្មោះ បាន ពៅ ភេទ ស្រី អាយុ ២៦ឆ្នាំ រស់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានប្រាប់សមត្ថកិច្ច ឲ្យដឹងថានៅមុន ពេលកើតហេតុនោះ ខ្លួនបានដាក់កូនស្រី ដេកក្នុងអង្រឹង ហើយបានចេញទៅផ្សារ ទិញម្ហូបដោយសំអាង ថាប្តីរបស់ខ្លួនធ្វើការ នៅក្បែរផ្ទះរបស់ខ្លួន មិនមានការប្រុងប្រយ័ត្ន លុះខ្លួនត្រឡប់មកពី ផ្សារវិញមើលទៅកូន មិនឃើញកងដៃដែល កូនពាក់នោះទេ ហើយបានសួរទៅប្តី តែប្តីថាមិនដឹងដែរ ខ្លួនក៏បានមកដាក់ ពាក្យប្តឹងទៅរាជអាវុធ ហត្ថក្រុងតែម្តង។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិ ធម៌បានបញ្ជាក់ទៀតថា ក្រោយពីកំលាំងជំនាញ ស្រាវជ្រាវមើលតាម កាមេរ៉ាសុវត្ថិភាព ទើតាមចាប់ជន សង្ស័យបានមានឈ្មោះ លី ចិត្រា ភេទ ប្រុស អាយុ ២៥ឆ្នាំ រស់នៅបន្ទប់ជួល ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ក្រោយពីធ្វើ ការសាកសួរ ជនសង្ស័យបាន ឆ្លើយសារភាពថា ខ្លួនពិតជាបានលួច យកកងដៃពីកូនរបស់ជន រងគ្រោះពិតប្រាក ដមែនដោយផ្អែក លើចម្លើយសារភាពរបស់ ជនសង្ស័យកម្លាំង ជំនាញកងរាជអាវុធ ហត្ថខេត្តបានកសាង សំណុំរឿងបញ្ជូន ទៅតុលាការដើម្បី ចាត់ការទៅតាម ច្បាប់ចំណែក កងដៃ កម្លាំងជំនាញបាន ប្រគល់ជូន ម្ចាស់ដើមវិញ៕