(ខេត្តកែប)៖ នៅព្រឹកថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២០ នេះ លោក កែន សត្ថា អភិបាលខេត្ត និងជាប្រធានគណៈ បញ្ជាការឯកភាព រដ្ឋបាលខេត្តកែប អមដំណើរដោយ លោក លោកស្រី សមាជិកក្រុម ប្រឹក្សាខេត្ត អភិបាលរងខេត្ត គណៈអភិបាលក្រុង និងក្រុមការងារ ថ្នាក់ខេត្ត បានអញ្ជើញចុះសំណេះ សំណាលសួរសុខទុក្ខ ប្រជាការពារចំនួន៣៦នាក់ ក្នុងចំណោម ៣ភូមិ របស់សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។
ឆ្លៀតក្នុងឱកាសនោះដែរ លោក កែន សត្ថា អភិបាលខេត្តកែប បានថ្លែងការកោត សរសើរដល់ប្រជា ការពារទាំងអស់ ដែលជានិច្ចកាល បានសហការជា មួយកម្លាំងប្រដាប់អាវុធ ក្នុងកិច្ចការងាររក្សាសណ្តាប់ ធ្នាប់នៅក្នុងមូលដ្ឋាន បានល្អប្រសើរ។
ជាមួយគ្នានេះ លោកអភិបាល ខេត្តក៏បានផ្ដាំផ្ញើនិង ផ្សព្វផ្សាយណែនាំ ដល់បងប្អូនប្រជា ការពារទាំងអស់ ត្រូវប្រកាន់ភ្ជាប់ នូវតួនាទីភារកិច្ច របស់ខ្លួន ដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ តាម គោលដៅនិងមូល ដ្ឋានរបស់ខ្លួន មិនតែប៉ុណ្ណោះបងប្អូន ក៏ត្រូវចូលរួមចំណែក អនុវត្តនិងបង្ការ ទប់ស្កាត់ការរីក រាលដាលនៃ ជំងឺកូវីដ-១៩ តាមសារអប់ រំនិងណែនាំ របស់ក្រសួង សុខាភិបាល និងរាជរដ្ឋាភិបាល។
ក្នុងពិធីនេះដែរ លោក កែន សត្ថា បានឧបត្ថម្ភជូន បងប្អូនប្រជាការ ពារក្នុងម្នាក់ៗទទួលបាន អង្ករ២០គីឡូក្រាម សាប៊ូ២ដុំតូច ស្ទីកគ័រអប់រំ ក្រម៉ា១ ថវិកាមួយចំនួន ម៉ាស់៤ប្រអប់ និងអាល់កុល១០លីត្រ ក្នុងមួយភូមិៗ សម្រាប់ការងារ ក្នុងមូលដ្ឋានរបស់ខ្លួន៕