(ខេត្តកែប)៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ លោក អ៊ឹង ឆាយ អភិបាលរងខេត្ត និងជាអនុប្រធាន ក្រុមការងារកសាង ផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ បីឆ្នាំរំកិលខេត្ត បានដឹកនាំកិច្ច ប្រជុំក្រុមការងារ ដើម្បីប្រមូលព័ត៌មាន ធាតុចូល ធ្វើជាមូលដ្ឋាន សម្រាប់កសាង កម្មវិធីវិនិយោគ បីឆ្នាំរំកិលខេត្ត ក្នុងការរៀបចំផែន ការយុទ្ធសាស្រ្ត ថវិកាខេត្ត។
លោក គង់ សាវ៉ាត ប្រធានមន្ទីរ ផែនការខេត្ត និងជាសមាជិក អចិន្រ្តៃយ៍ បានបញ្ជាក់ថា កិច្ចប្រជុំនេះ មានគោលបំណង ដើម្បីប្រមូលតម្រូវ ការអភិវឌ្ឍន៍នានា របស់ខេត្ត ដើម្បីធ្វើជាធាតុចូល ក្នុងការរៀបចំ ផែនការយុទ្ឋសាស្ត្រ ថវិកាខេត្ត គម្រោងថវិកា ប្រចាំឆ្នាំខេត្ត និងកម្មវិធីវិនិយោគ បីឆ្នាំរំកិលខេត្ត។
លោកប្រធានមន្ទីរ ក៏បានបន្ថែមទៀតថា ការកសាង កម្មវិធីវិនិយោគបីឆ្នាំ រំកិលខេត្ត ជាការធ្វើឱ្យខ្លឹម សារនៃផែនការ អភិវឌ្ឍន៍ខេត្តទៅ ជាសកម្មភាព ឬសេវាជាក់ស្ដែង ដោយមានភ្ជាប់នូវ ចំណាយមូលនិធិ សំដៅលើកកម្ពស់ ការផ្ដល់សេវាសាធារណៈ និងកិច្ចអភិវឌ្ឍ សម្រាប់រយៈពេលបីឆ្នាំ និងធ្វើបច្ចុប្បន្នភាព ជារៀងរាល់ឆ្នាំ។
លោកបានបន្តថា កម្មវិធីវិនិយោគ បីឆ្នាំរំកិលខេត្ត ឆ្លុះបញ្ចាំងពីគម្រោង ឬសេវាជាអាទិភាព និងតម្លៃតាម បណ្ដាឆ្នាំនីមួយៗ ក្នុងរយៈពេលបីឆ្នាំ ស្របនឹងក្របខ័ណ្ឌ ចំណាយរយៈពេលមធ្យម របស់រដ្ឋបាលខេត្ត។
ពាក្យថា “បីឆ្នាំរំកិល” មានន័យថា កម្មវិធីវិនិយោគ ត្រូវរៀបចំឡើង សម្រាប់រយៈ ពេលបីឆ្នាំ និងធ្វើបច្ចុប្បន្នភាព ជារៀងរាល់ឆ្នាំ។ ការរៀបចំបែបនេះ នាំមកនូវភាពងាយ ស្រួលក្នុងការបង្ហាញ ពីអ្វីដែលបម្រុងនឹង អនុវត្ដនៅឆ្នាំខាងមុខ។
ក្នុងកិច្ចប្រជុំក្រុម ការងារនេះ លោក ភោគ សុខេន អនុប្រធាន មន្ទីរផែនការខេត្ត បាធ្វើបទបង្ហាញពី ប្រតិទិនការងារ សម្រាប់ដំណើរការ កសាងកម្មវិធីវិនិ យោគបីឆ្នាំរំកិល ដោយអនុវត្តតាម សកម្មភាព មានក្នុង សេចក្តីណែនាំ បច្ចេកទេសកំណត់ បង្ហាញពីក្រប ខណ្ឌអភិវឌ្ឍន៍ខេត្តរយៈ ពេលប្រាំឆ្នាំ ព្រមទាំងបានណែ នាំអំពីវិធីសាស្រ្តរៀប ចំធាតុចូលអំពីការ វិភាគស្ថានភាព និងតម្រូវការ អភិវឌ្ឍន៍(ទម្រង់១) ដោយមានបញ្ជាក់ពី ចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម បញ្ហាអាទិភាព សំខាន់ៗត្រូវដោះ ស្រាយចំពោះមុខ។
ចុងបញ្ចប់ នៃកិច្ចប្រជុំ លោក អ៊ឹង ឆាយ អភិបាលរងខេត្ត និងជាប្រធានអង្គប្រជុំ បានសង្កត់ធ្ងន់ថា កិច្ចការបន្ទាប់ លោក លោកស្រីប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក អង្គការសង្គមស៊ីវិល ត្រូវតែរៀប ចំធាតុចូលអំពីការ វិភាគស្ថានភាព និងតម្រូវការ អភិវឌ្ឍន៍(ទម្រង់១) និងផ្ញើមកក្រុមការ ងារកសាង ផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិ យោគបីឆ្នាំរំកិលខេត្ត ឱ្យបានទាន់ពេល វេលាដែលបានកំណត់៕